សូមស្វាមគមន៍មកកាន់ $ENV[APP_NAME] ទីផ្សារ Online!

តើ​ “Bitcoin” គឺជាអ្វី?

17 Mar 2024, 2 ខែមុន
ហិរញ្ញវត្ថុ

Bitcoin គឺជារូបិយប័ណ្ណអេឡិចត្រូនិក ឬរូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុង​ចំណោម​រូបិយប័ណ្ណ​ឌីជីថល ឬ​រូបិយប័ណ្ណ​គ្រីបតូ​ជាច្រើន​ (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។​ អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក“Bitcoin” អាចផ្ទេរពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ ពោល Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានរដ្ឋណាមួយគ្រប់គ្រងនោះទេ។

ថ្មីៗនេះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទមានឈ្មោះថា “Bitcoin” បានឡើងតំលៃរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់​ឬក្នុង​ 1Bitcoin ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមរំលឹកផងដែរថា Bitcoin ធ្លាប់ឡើងដល់ជាង ៦០,០០០ដុល្លារ នៅឆ្នាំ២០២១ និងធ្លាក់ចុះវិញនៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងឆ្នាំ២០២២។

បច្ចុប្បន្នយើងសង្កេតឃើញវត្តមាន មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដែលយើងហៅថា “Broker ឬ Exchange”​ នៅលើប្រព័ន្ធអ៉ិនធឺណេត។ 

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”។ ពោល ប្រទេសកម្ពុជា ពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នៅឡើយនោះទេ។

"adset":"50","lang":"2","temp":"1"

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖

  1. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រេីប្រាស់មធ្យោបាយអូសទាញ​ ប្រេីប្រាស់កម្មវិធី​ (App) ឬគេហទំព័រក្លែងបន្លំ
  2. ប្រឈមនឹងការបាត់បង់​ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល
  3. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន
  4. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា  ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម។

អត្ថបទទាក់ទង

អត្ថបទថ្មីៗ 4

    អត្ថបទពេញនិយម 1


      Settings & privacy
      បញ្ចីនៃការជូនដំណឹង
      ប័ណ្ណបញ្ចុះតម្លៃ (Welcome 2024)
      ទទួលកូដបញ្ចុះតម្លៃ 10% ឥឡូវ!
      ភ្ជាប់សេវា និងសន្សំ
      ចុះឈ្មោះភ្ជាប់ការជូនដំណឹង ទទួលបានកូដបញ្ចុះតម្លៃ 15% ក្នុងអ៊ីម៉ែល
      ចុះឈ្មោះដើម្បីទទួល $5
      បង្កើតគណនី និងបញ្ចាក់អ៊ីម៉ែលដើម្បីបានទឹកប្រាក់ $5 ក្នុងគណនី
      បញ្ចីទំនិញស្រង់ទុក