សូមស្វាមគមន៍មកកាន់ $ENV[APP_NAME] ទីផ្សារ Online!

ផឹកកាហ្វេខ្មៅរាល់ថ្ងៃ មានគ្រោះថ្នាក់ទេ?

29 Aug 2023, 8 ខែមុន
សុខភាពទូទៅ

កាហ្វេខ្មៅគឺជាភេសជ្ជៈដ៏ពេញនិយមដែលមនុស្សជាច្រើនចូលចិត្ត ជាមួយនឹងរសជាតិខ្លាំង និងក្លិនក្រអូបពិសេស។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែល​ល្អ​សម្រាប់​សុខភាព។

IMG_6276

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ឆ្ងល់ថា តើការ​ផឹក​កាហ្វេខ្មៅជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ឬអត់?

យោងតាម​ការសិក្សាបានរកឃើញថា ផឹកកាហ្វេខ្មៅក្នុងកម្រិតមធ្យម វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ ផ្ទុយ​ទៅ​វិញ​វា​ក៏​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សុខភាព​ដែរ។ អង្គការសុខភាពពិភពលោក (WHO) ណែនាំ​ឲ្យ​មនុស្សពេញវ័យផឹកកាហ្វេខ្មៅមិនលើសពី ៤០០ មិល្លីក្រាម​ក្នុងមួយថ្ងៃ ឬប្រហែលបួនពែង​តូច​ប៉ុណ្ណោះ។

អត្ថប្រយោជន៍សុខភាពរបស់កាហ្វេខ្មៅ

  • ជំរុញ​ការ​រំលាយអាហារថាមពល
  • កាត់បន្ថយ​ហានិភ័យនៃជំងឺសរសៃឈាមបេះដូង
  • ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២
  • កាត់បន្ថយហានិភ័យនៃ​ជំងឺភ្លេចភ្លាំង
  • កាត់បន្ថយហានិភ័យ​នៃជំងឺខួរក្បាល
  • ជួយកាត់បន្ថយហានិភ័យ​នៃជំងឺមហារីកមួយចំនួន។

"adset":"31","lang":"1","temp":"1"

ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេខ្មៅច្រើន​ពេកអាច​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់ដូចជា៖

  • ដេក​អត់​លក់
  • ចង្វាក់បេះដូងលោតញាប់
  • សម្រាក
  • ឈឺក្បាល
  • មិនសូវឃ្លានអហារ
  • ឈឺពោះ

ដូច្នេះ​គួរ​ផឹក​កាហ្វេ​ខ្មៅ​ក្នុង​បរិមាណ​សម​រម្យ​ និងចៀសវាងផឹកកាហ្វេខ្មៅច្រើនពេក ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហាសុខភាពដូចជា ជំងឺបេះដូង លើសឈាម ជំងឺ​រលាក​ក្រពះ និង​ជំងឺ​ច្រាល​ក្រពះ​ពោះវៀន។

"adset":"40","lang":"1","temp":"1"

របៀបផឹកកាហ្វេខ្មៅដោយសុវត្ថិភាព

  • ផឹកកាហ្វេខ្មៅក្នុងបរិមាណត្រឹមត្រូវ មិនលើសពី៤០០មីលីក្រាមក្នុងមួយថ្ងៃ។
  • ចៀសវាង​ផឹក​កាហ្វេ​ខ្មៅ​ក្រោយ​ម៉ោង ៣ រសៀល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក។
  • ផឹកកាហ្វេខ្មៅ​ជាមួយ​អាហារ ដើម្បី​ជួយកាត់បន្ថយការស្រូបយកជាតិកាហ្វេអ៊ីនទៅក្នុងខ្លួន។
  • ផឹកកាហ្វេ​ខ្មៅដោយគ្មានជាតិស្ករ ឬក្រែម ដើម្បីកាត់បន្ថយបរិមាណកាឡូរី និងជាតិខ្លាញ់៕

IMG_6277

អត្ថបទទាក់ទង

អត្ថបទថ្មីៗ 4

    អត្ថបទពេញនិយម 1


      Settings & privacy
      បញ្ចីនៃការជូនដំណឹង
      ប័ណ្ណបញ្ចុះតម្លៃ (Welcome 2024)
      ទទួលកូដបញ្ចុះតម្លៃ 10% ឥឡូវ!
      ភ្ជាប់សេវា និងសន្សំ
      ចុះឈ្មោះភ្ជាប់ការជូនដំណឹង ទទួលបានកូដបញ្ចុះតម្លៃ 15% ក្នុងអ៊ីម៉ែល
      ចុះឈ្មោះដើម្បីទទួល $5
      បង្កើតគណនី និងបញ្ចាក់អ៊ីម៉ែលដើម្បីបានទឹកប្រាក់ $5 ក្នុងគណនី
      បញ្ចីទំនិញស្រង់ទុក