-
{{#each ad}}
- {{/each}}
ក្នុងសម័យបច្ចេកវិទ្យានេះ អ្វីៗកាន់តែទំនើប មិនថារបស់ប្រើប្រាស់ មិនថាការទំនាក់ទំនង ឬការលក់ដូរនោះទេ មិនបាច់ជួបមុខគ្នារវាងអ្នកលក់និងអ្នកទិញសោះ ក៏អាចទិញទំនិញបាន។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះដែរ មានបងប្អូនអ្នកលក់អនឡាញមួយចំនួនកំពុងជួបបញ្ហា ភ្ញៀវចេះតែឆាតសួរតែមិនទិញ រួចក៏ស្ងាត់ទៅវិញ។
ទាក់ទងជាមួយបញ្ហានេះ ថ្ងៃនេះអេដមីនមកបង្ហើបមូលហេតុដែលភ្ញៀវចេះតែស្ងាត់ទៅវិញនោះគឺបណ្តាលមកពីមូលហេតុធំៗ៤។ ដោយក្នុងនោះរួមមាន៖
១. អតិថិជនមិនជឿលើអ្នកលក់៖ ជាការពិតណាស់ ទោះផលិតផលដែលអ្នកកំពុងលក់ល្អយ៉ាងណាក៏ដោយ បើអតិថិជនមិនជឿលើអ្នកលក់ហើយ គឺចប់ហើយ។ អតិថិជនពិតណាស់ច្បាស់ជាមិនទិញផលិតផលរបស់អ្នកទេ ប្រសិនបើអតិថិជនមិនច្បាស់ជាមួយអ្នក ឬសង្ស័យលើអ្នក ហើយបើអតិថិជនចែកមើលប្រូហ្វាល់របស់អ្នក ហើយរកឃើញថា អ្នកជាមនុស្សស៊ែរតែរឿងឥតបានការ ផុសដៀមដាមគេទៀតនោះ ច្បាស់១០០ភាគរយអតិថិជនមិនទិញអ្នកទេ ព្រោះភ្ញៀវគិតថា បើអ្នកលក់ផលិតផលយ៉ាប់ប៉ុណ្នឹងហើយ ទម្រាំតែផលិតក៏យ៉ាប់ដែរ។
២. អតិថិជនមិនជឿលើផលិតផលឬសេវាកម្ម៖ ប្រសិនបើអតិថិជនមិនជឿជាក់លើផលិតផល ឬសេវ៉ាកម្មរបស់អ្នកថា អាចជួយដោះស្រាយបញ្ហារបស់ពួកគាត់បានទេ នោះទោះអ្នកប្រឹងឡាយ ឬផុសលក់រាប់ម៉ោង ក៏អត់បានប្រយោជន៍ដែរ ប្រៀបដូចយកអំបិលត្រូវទឹកចឹងដែរ។ ដូច្នេះដើម្បីឱ្យអតិថិជនជឿអ្នកបាន អ្នកត្រូវកសាងម៉ាក់របស់យើងឱ្យរឹងមាំ បង្ហាញលិខិតអនុញ្ញាត្តិដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ ហើយបង្ហាញថាផលិតផលរបស់យើងមិនមានសារធាតុដែលបង្ករឱ្យប៉ះពាល់ដល់សុខភាព។
៣. ផលិតផលមិនចាំបាច់៖ ពេលខ្លះបើយើងជាអ្នកលក់មិនបានបង្ហាញនៅភាពបន្ទាន់ដល់អ្នកទិញទេ អតិថិជននឹងមានអារម្មណ៍ថា គាត់មិនចាំបាច់ចំណាយប្រាក់ទិញផលិតផលយើងនោះទេដូចពាក្យមួយឃ្លាគេលើកឡើងថា “គ្មានការឈឺចាប់ គ្មានតម្រូវការ” ដូច្នេះបើយើងជាអ្នកលក់ចង់លក់ដាច់លុុះត្រាតែយើងចេះឆ្កុះបញ្ហាអតិថិជន សួរនាំគាត់ ណែនាំគាត់ រហូតឱ្យគាត់គិតថា ចាំបាច់ណាស់ដែលគាត់ពិតជាត្រូវការផលិតផលយើង ដើម្បីទៅដោះស្រាយបញ្ហាគាត់។