Welcome to $ENV[APP_NAME] Online Marketplace!

រន្ធត់​ចិត្ត​! មន្ទីរពេទ្យ​គន្ធ​បុប្ផា រក​ឃើញ​កុមារ​កម្ពុជា ជិត​៧០០​នាក់ មាន​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១

03 Jul 2024, 4 months ago
Disease & Symtom

article-366-01 

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​កុមារ​កម្ពុជា​ប្រមាណ​ជិត​៧០០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា បាន​កើត​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​១ ដែល​បណ្តាល​មក​ពីរ​ការ​ខ្វះខាត​អាំង​ស៊ុ​យ​លី​ន ឬ​លំពែង​មិន​ផលិត​អាំង​ស៊ុ​យ​លី​ន​គ្រប់គ្រាន់ ខណៈ​ដែល​ជំងឺ​នេះ បាន​កើតឡើង​លើ​កុមារ ដែល​មាន​អាយុ​ចន្លោះ ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ ហើយ​អ្នកជំនាញ​មិន​ទាន់​បានដឹង​មូលហេតុ​ច្បាស់​នៅឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សាស្ត្រាចារ្យ ឃុន លាង​ឈុ​ន អនុប្រធាន​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ទទួល​បន្ទុក​ផ្នែក​ជំងឺ​ទឹកនោមផ្អែម កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ ។

article-366-02 

លោក​សាស្ត្រាចារ្យ ឃុន លាង​ឈុ​ន បញ្ជាក់​ទៀត​ថា ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​១ នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​នៅ​ភ្នំពេញ និង​សៀមរាប មានការ​កើនឡើង​ចំនួន​៦៩៨​នាក់ ក្នុង​នោះ​នៅ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប មាន​ចំនួន​៣០៩ ខណៈ​ដែល​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ មានការ​កើនឡើង ដែល​ភាគច្រើន​កើត​លើ​ក្មេង​មាន​អាយុ​ពី​៤ ទៅ​១៤​ឆ្នាំ ហើយ​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជម្ងឺ​ទឹកនោមផ្អែម​នៅឡើយ​ទេ ។

លោក​សាស្ដ្រាចារ្យ បន្ត​ថា ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ ដែល​កើត​តាម​រយៈ​ការ​កើនឡើង​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​ឈាម ដែល​បណ្តាល​មក​ពី​ការ​ស៊ាំ​ជាមួយ​អក​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន និង​ការ​ផលិត​អក​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន មិន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់ ។

article-366-03 

លោក​បន្ត​ថា នៅ​ក្នុង​ខ្លួន​មនុស្ស​មាន​ថាមពល​ចំនួន​៣ ដែល​សំខាន់ ទី​១.​ជាតិ​សាច់ ទី​២.​ជាតិ​ខ្លាញ់ និង​ទី​៣.​ជាតិ​ស្ករ ប៉ុន្តែ​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន កក់កុញ​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន ហើយ​នៅ​ក្នុង​ខ្លួន​កុមារ ត្រូវការ​បំ​លែង​ពី​ជាតិ​សាច់ ពី​ជាតិ​ខ្លាញ នៅ​ពេល​បំ​លែង​ពី​ជាតិ​សាច់​ខ្លាញ់​នេះ ធ្វើ​អោយ​អ្នកជំងឺ​ទឹកនោមផ្អែម លេច​ចេញ​ជា​រោគ​សញ្ញា​ផ្សេង​ៗ ។ រោគ​សញ្ញា​របស់​វា​មាន​បួន ដែល​សំខាន់ គឺ​ញាំ​ច្រើន ចុះ​ស្គម ផឹក​ច្រើន នោម​ច្រើន ប៉ុន្តែ​កូន​ក្មេង​កាន់តែ​អស់កម្លាំង​ទៅ ។

"adset":"54","lang":"2","temp":"1"

article-366-04 

លោក​បន្ដ​ថា ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​១ គឺ​លេច​ចេញ​ជា​រោគ​សញ្ញា ក្រោយ​ពី​នៅ​ពេល​អាំង​ស៊ុ​យ​លី​ន បំប្លែង​ទៅ​ក្នុង​ខ្លួន​អស់​លេច​ចេញ​រោគ​សញ្ញា​ភ្លាម​ៗ ហើយ​លឿន​បំផុត​នៅ​ពេល​ចេញ​រោគ​ស​ញ្ញ​ហើយ ឪពុក​ម្តាយ​មិន​បាន​នាំ​មក​ពេទ្យ ឬ​ទៅ​ព្យាបាល​ភ្លាម​ៗ​នោះ​ទេ កូន​ក្មេង​វិ​វត្ត​ទៅ​ជា​សន្លប់ ឬ​ស្លា​.​ប់​។ ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​១ ត្រូវការ​ព្យាបាល ពេល​ដែល​យើង​រក​រោគវិនិច្ឆ័យ​ដឹង​ថា កូន​ក្មេង​ជា​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ទី​១ ហើយ​យើង​ត្រូវ​ព្យាបាល ហើយ​ព្យាបាល​ថ្នាំ ដែល​សំខាន់​បំផុត គឺ​មាន​តែ​មួយ​គត់ គឺ​អាំង​ស៊ុ​យ​លី​ន ៕

Related articles

Newest articles 0

    Popular articles 2


      Settings & privacy
      Notifications
      Water Festival Coupon
      Get 12% Coupon now!
      $5 Registration bonus
      Register and verify email to get $5 bonus in account.
      Subscribe and save
      Subcribe newsletter to receive newest discount codes in email
      Discount coupon
      Get 10% Coupon now!
      Favorites List