Welcome to $ENV[APP_NAME] Online Marketplace!

ធនាគារនិងអាជីវកម្មធំៗ ត្រូវបានរំខានសេវាកម្ម ដោយសារការដាច់ចរន្ត ប្រតិបត្តិការរបស់ Microsoft

19 Jul 2024, 4 months ago
Technology

យោងតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ​បានឱ្យដឹងថាការដាច់ចរន្តប្រតិបត្តិការ Microsoft​365 កំពុងប៉ះពាល់ដល់ប្រតិបត្តិការសេវាកម្មរបស់ក្រុមហ៊ុនជាច្រើននៅទូទាំងពិភពលោក ក្នុងនោះរួមទាំងនៅក្នុងប្រទេសសិង្ហបុរីផងដែរ។

ប្រភពពដដែលបានឱ្យដឹងថាការរំខានសេវាកម្មនេះកំពុងកើតមាន នៅអាកាសយានដ្ឋាន ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើប ធនាគារនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី។

ក្នុងនោះអ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរថាពួកគេបានជួបប្រទះអេក្រង់ពណ៌ខៀវ ដែលបង្ហាញថាកុំព្យូទ័ររបស់ពួកគេមានបញ្ហា ហើយត្រូវចាប់ផ្តើមឡើងវិញ។

 

ក្នុងនោះសារព័ត៌មានអូស្ត្រាលី Sky News ក៏បានធ្វើសេចក្តី រាយការណ៍ថាក្រុមហ៊ុន Microsoft បានចេញមកបញ្ជាក់នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ របស់ខ្លួនថា ខ្លួនកំពុងស៊ើបអង្កេតលើបញ្ហាដែលការរំខាននេះ ដែលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកប្រើប្រាស់ក្នុងការចូលទៅប្រើកម្មវិធី និងសេវាកម្ម Microsoft 365 ផ្សេងៗ៕  

Related articles

Newest articles 0

    Popular articles 2


      Settings & privacy
      Notifications
      Water Festival Coupon
      Get 12% Coupon now!
      $5 Registration bonus
      Register and verify email to get $5 bonus in account.
      Subscribe and save
      Subcribe newsletter to receive newest discount codes in email
      Discount coupon
      Get 10% Coupon now!
      Favorites List