សូមស្វាមគមន៍មកកាន់ Plazawall ទីផ្សារ Online!

ត្រឹមតែគ្រឿងផ្សំបីមុខប៉ុណ្ណោះ អាចជួយឲ្យសក់ដុះម៉ាក្រាស

08 Aug 2022, 2 ឆ្នាំមុន
សម្រស់ទូទៅ

តើនរណាខ្លះដែលមិនចង់បានសក់ភ្លឺរលោង ក្រាស និងស្រស់ស្អាតនោះ? មានមនុស្សជាច្រើនបានចំណាយលុយច្រើនលើផលិតផលថែរក្សាសក់។ មានកត្តាមួយចំនួនដែលប៉ះពាល់ទៅលើស្ថានភាពនៃការលូតលាស់របស់សក់ដូចជា កត្តាបរិដ្ឋាន សុខភាពទូទៅ កង្វះវីតាមីនបំប៉នផ្នែកសក់ដូចជា៖ (Biotin, Vitamin A, B1, B2, B3, B6, B12, C, D3, E, Calcium, Collagen, MSM, Inositol, Niacin និងសមាសធាតុជាច្រើនទៀតដែលសក់ ក្រពេញឬសសក់ត្រូវការ)។ (អានៈវីតាមីនបណ្តុះសក់ បំប៉នស្បែក ពង្រឹងក្រចក Hair Growth Pro)

យ៉ាងណាមិញ ខ្ញុំមានរូបមន្តជួយសង្គ្រោះការលូតលាស់របស់សក់មួយប្រភេទដែលអាចធ្វើឲ្យសក់ដុះឡើងវិញយ៉ាងអស្ចារ្យ។

គ្រឿងផ្សំ៖
  1. ប្រេង Castor Oil ២ស្លាបព្រាបាយ
  2. ទឹកឃ្មុំ ១ស្លាបព្រាបាយ
  3. ស៊ុតលឿង ១គ្រាប់
របៀបធ្វើ៖
  • ចូរលាយគ្រឿងផ្សំទាំងអស់ក្នុងចានគោមមួយ ហើយកូរវាឲ្យសប់ល្អ។ អ្នកប្រហែលជាត្រូវការបន្ថែមគ្រឿផ្សំទាំងអស់ខាងលើមួយទ្វេជាពីរហើយបើសិនជាសក់វែង។
  • ចូរលាបល្បាយខាងលើលើស្បែកក្បាល និងឬសក់ ឲ្យបានសប់ល្អ ហើយចាំលាបលើសក់ថែមទៀត។ 
  • ចូរប្រើមួកសម្រាប់ពាក់ងូតទឹកគ្របពីលើ ហើយទុកចោល ២ ទៅ៤ម៉ោងចាំលាងជម្រះវិញ៕

ចូរចាំថា ចូរធ្វើបែបនេះយ៉ាងហោចណាស់ម្តង ឬពីរដងក្នុងមួយសប្តាហ៍។ អ្នកនឹងឃើញលទ្ធផលនៅរយៈពេល ២ខែក្រោយ៕

សំគាល់

សម្រាប់រូបមន្តងាយៗបីមុខខាងលើ គឺជួយបានផ្នែកខាងលើស្បែកក្បាលតែប៉ុណ្ណោះ បើសិនជាសក់ជ្រុះ ឬពិបាកដុះ ដោយសារកត្តា អកម៉ូន (ឡើងខ្លាញ់) ស្ទះរន្ធរោម ឬដោយសារការគិតច្រើន ឬមានសំពាធផ្លូវចិត្ត (ស្រេស), សម្រាលកូនរួច និងបញ្ហាកង្វះវីតាមីនដែលជំនួយក្នុងការបណ្តុះសក់ក្នុងខ្លួន វិញនោះគឺអ្នកត្រូវតែធ្វើការញាំវីតាមីន/អាហារបំប៉នផ្នែកបណ្តុះសក់ទើបអាចជួយបាន។ (អានៈវីតាមីនបណ្តុះសក់ បំប៉នស្បែក ពង្រឹងក្រចក Hair Growth Pro)

អត្ថបទទាក់ទង

អត្ថបទថ្មីៗ 1

    អត្ថបទពេញនិយម 3


      Settings & privacy
      បញ្ចីនៃការជូនដំណឹង
      កូដបញ្ចុះតម្លៃ១០%ទិវារសិទ្ធិនារី
      ទទួលកូដបញ្ចុះតម្លៃ ១០% ឥឡូវ!
      ចុះឈ្មោះដើម្បីទទួល $5
      បង្កើតគណនី និងបញ្ចាក់អ៊ីម៉ែលដើម្បីបានទឹកប្រាក់ $5 ក្នុងគណនី
      ភ្ជាប់សេវា និងសន្សំ
      ចុះឈ្មោះភ្ជាប់ការជូនដំណឹង ទទួលបាន ដំណឹងបញ្ចុះតម្លៃថ្មីៗ ក្នុងអ៊ីម៉ែល
      ប័ណ្ណបញ្ចុះតម្លៃ
      ទទួលកូដបញ្ចុះតម្លៃ 10% ឥឡូវ!
      បញ្ចីទំនិញស្រង់ទុក