-
{{#each ad}}
- {{/each}}
យើងតែងផឹកទឹកដើម្បីបំបាត់ភាពស្រេកទឹក ឬក្រោយពីញ៉ាំអាហារ ប៉ុន្តែទំនងជាមានគ្នាយើងតិចនាក់ណាស់ដែលផឹកទឹកមួយកែវពេលពោះទទេបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក។ ការផឹកទឹកមួយកែវពេលពោះទទេនេះពិតជាមានប្រយោជន៍ច្រើនដល់សុខភាព។
១.ពង្រឹងប្រព័ន្ធភាពសាុំ
ការផឹកទឹកគឺសំខាន់សម្រាប់ការរក្សាលំនឹងជាតិទឹកក្នុងរាងកាយ។ នៅពេលយើងផឹកទឹកពេលពោះទទេអាចជួយរក្សាប្រព័ន្ធ lymphatic ដែលជួយកម្ចាត់ជាតិពុលពីរាងកាយ។ នេះអាចពង្រឹងប្រព័ន្ធភាពស៊ាំបាន ហើយនៅពេលប្រព័ន្ធភាពស៊ាំខ្លាំងអាចប្រឆាំងនឹងជំងឺផ្សេងៗ។
២. សម្រួលដល់ការបន្ទោរបង់
ការទល់លាមកអាចប៉ះពាល់ដល់សុខភាព និងអាចរារាំងការបញ្ចេញជាតិពុលពីក្នុងរាងកាយ។ ទឹកគឺមានប្រយោជន៍ជួយដល់ការបន្ទោរបង់ឲ្យបានទៀងទាត់។ ដូចនេះការផឹកទឹកពេលពោះទទេជាប្រចាំអាចសម្រួលដល់ការបន្ទោរបង់ដែលជួយកម្ចាត់កាកសំណល់ចេញពីរាងកាយ។
៣. ពន្លឿនការធ្វើមេតាបូលីស
ការផឹកទឹកនៅពោះទទេអាចជួយឲ្យការធ្វើមេតាបូលីសប្រសើរឡើង។ នៅពេលការធ្វើមេតាបូលីសប្រសើរឡើង ប្រព័ន្ធរំលាយអាហារក៏មានភាពប្រសើរឡើងដែរ។ អាហារក៏ត្រូវបានរំលាយលឿនដែលយូរទៅអាចសម្រកទម្ងន់បាន។ ដូចនេះបើគ្នាយើងចង់សម្រកទម្ងន់អាចសាកល្បងវិធីនេះបាន។
៤. បង្កើនចំណង់អាហារពេលព្រឹក
គ្នាយើងភាគច្រើនអាចនឹងមានការលំបាកក្នុងការញ៉ាំអាហារពេលព្រឹកនៅពេលព្រឹកព្រលឹម។ ប៉ុន្តែការផឹកទឹកអាចជួយដល់ការបន្ទោរបង់ និងដុតកាឡូរីដែលអាចជួយឲ្យយើងឃ្លានអាហារនៅពេលព្រឹកបាន។
៥. បន្ថយហានិភ័យរោគលើផ្លូវទឹកនោម
ប្រសិនជាគ្នាយើងមានបញ្ហារោគលើផ្លូវទឹកនោម ការផឹកទឹកនៅពេលព្រឹកអាចមានអត្ថប្រយោជន៍ច្រើន។ នេះអាចជួយបានព្រោះយើងអាចនឹងទប់នោមពេញមួយយប់ ហើយមានបាក់តេរី និងជាតិពុលនៅនឹងប្លោកនោម។ ប៉ុន្តែការផឹកទឹកអាចជួយសម្អាតប្លោកនោមដោយការបញ្ចុះនោម។
៦. បញ្ចេញជាតិពុលពីក្នុងរាងកាយ
ការផឹកទឹកនៅពេលព្រឹកក្រោយពីក្រោកពីគេងអាចជួយក្នុងការបញ្ចេញជាតិពុលពីរាងកាយ។ នៅពេលយប់ រាងកាយយើងនឹងជួសជុលកោសិកាដែលខូចខាតដោយខ្លួនឯង ហើយបណ្ដេញជាតិពុលទាំងអស់ចេញពីរាងកាយ។ នៅពេលយើងផឹកទឹកពេលព្រឹក ជាតិពុលទាំងអស់នឹងត្រូវបញ្ចេញពីរាងកាយ ហើយយើងនឹងមានអារម្មណ៍ស្រស់ថ្លា។
៧. បង្កើនកម្រិតថាមពល
ផឹកទឹកមួយកែវនៅពោះទទេពេលព្រឹកអាចជំរុញការលូតលាស់នៃកោសិកាឈាមក្រហមដែលបណ្ដាលឲ្យមានអុកស៊ីសែនកាន់តែច្រើនក្នុងរាងកាយ។ នេះអាចធ្វើឲ្យយើងកាន់តែមានថាមពល។
៨. ជួយដល់សុខភាពស្បែក
យើងតែងចង់បានស្បែកភ្លឺរលោង ហើយយើងទទួលបានស្បែកបែបនេះដោយការចាប់ផ្ដើមថ្ងៃរបស់យើងដោយផឹកទឹកមួយកែវ។ ការផឹកទឹកជាទូទៅអាចកម្ចាត់នូវជាតិពុល និងកាកសំណល់ចេញពីរាងកាយ។ ការផឹកទឹកនៅពោះទទេនៅពេលព្រឹកអាចបង្កើនចរន្តឈាមក្នុងរាងកាយដែលនេះអាចជួយឲ្យយើងមានស្បែកភ្លឺរលោង។