-
{{#each ad}}
- {{/each}}
ការខ្វះជាតិស្ករគឺមានន័យថា វាជាការស្តែងចេញរោគសញ្ញា នៃការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល (Neuroglucopénie) ព្រមគ្នាជាមួយការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម ដែលមានចំនួនតូចជាង ០.៧ g/l ហើយសញ្ញាទាំងអស់នេះនឹងបាត់ទៅវិញបន្ទាប់ពីមានការបង្គ្រប់ជាតិស្ករ (Triade de WHIPPLE)។
រោគសញ្ញា៖
១) រោគសញ្ញាដែលកើតឡើងដោយសារការបញ្ចេញអ័រម៉ូនអាដ្រេណាលីន (Réaction adrénergique)
- អាការៈញ័រដៃជើង (Tremblement)
- ញ័រទ្រូង (Palpitation)
- បែកញើស (Transpiration)
- ថប់បារម្ភ (Anxiété)
- ឃ្លានអាហារខ្លាំង (Faim)
- ចង្អោរ (Nausée)
- ស្ពឹកជុំវិញមាត់ (Picotement péribuccale)
- ស្លេកស្លាំង (Paleur)
២) សញ្ញាដែលកើតចេញពីការខ្វះជាតិស្ករទៅចិញ្ចឹមខួរក្បាល (Neuroglucopénie)
- វិបត្តិនៃការផ្ចង់អារម្មណ៍ (Trouble de concentration)
- ប្រែប្រួលអារម្មណ៍ (Changement de l’humeur)
- ខ្សោយកំលាំង (Faibless)
- ស្រវាំងភ្នែក (Flou visuelle)
- ឈឺក្បាល (Céphalée)
- សន្លឹម (Somnolence)
- វង្វេង (Confusion)
- ប្រកាច់ (Convulsion)
ការធ្លាក់ចុះជាតិស្ករខ្លាំងធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ស្មារតី និងអាចដល់ស្លាប់បាត់បង់ជីវិតផងក៏មាន។