សូមស្វាមគមន៍មកកាន់ Plazawall ទីផ្សារ Online!

ទំរង់ទាំង៨នៃការសេសេរគំរោងអាជីវកម្ម

10 Jan 2023, 2 ឆ្នាំមុន
ចំណេះដឹងទូទៅ

ការចាប់ផ្តើមអាជីវកម្មអាចជាដំណើរការដ៏ស្មុគស្មាញមួយ។ ការមានផែនការគឺមានសារៈសំខាន់ចំពោះភាពជោគជ័យនៃការបណ្តាក់ទុនរបស់អ្នក ព្រោះវាបង្ហាញព័ត៌មានលម្អិតជុំវិញគំនិត និងយុទ្ធសាស្ត្ររបស់អ្នក។

ប្រសិនបើអ្នកបានចាប់ផ្តើមហើយអាជីវកម្មរបស់អ្នកកំពុងរីកចម្រើន សូមអបអរសាទរ! ការពិនិត្យមើលធាតុសំខាន់ៗនៃផែនការអាជីវកម្មអាចជួយអ្នកឱ្យជៀសផុតពីស្ថានភាពវិបត្តិ។ សូមចងចាំថា ឯកសាររបស់អ្នកគឺជាស្នូលនៃអ្វីដែលអ្នកធ្វើ នោះហើយជាមូលហេតុដែលយើងបានសរសេរប្រកាសនេះ ព្រោះវានឹងក្លាយជាចំណុចសំខាន់មួយក្នុងការជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នក។

image294-1

១. បង្កើតគំរោងអាជីវកម្ម

គំរោងអាជីវកម្មអាចជួយកំណត់អោយបានច្បាស់ តើអ្វីដែលអ្នកត្រូវការដើម្បីចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក ជាលក្ខណះទ្រង់ទ្រាយធំរឺតូច ។ វាសង្ខេបន័យនៃអាជីវកម្មរបស់អ្នកនៅក្នុងឯកសារតែមួយ ។ ហើយវាក៏ជាផែនទីមួយសំរាប់អ្នកវិនិយោគផងដែរ ធានាគា ហើយនិងអាជីវករផ្សេងៗទៀតដែលពួកគាត់មានចំណាប់អារម្មណ៍ទៅលើគំរោងអាជីវកម្មមួយនេះ គំរោងអាជីវកម្មនៅពេលដែលអ្នកវិនិយោគគេមើលហើយ ពួកគាត់និងអាចសន្និដ្ធានបានថាគំរោងមួយនេះ មានតំលៃរឺអាចដំណើរការបានទៅមុខរឺអត់ ការសរសេរគំរោងត្រូវកំណត់មាតិការនិងពិពត៍នាអោយបានច្បាស់លាស់ និងធ្វើតាមជំហ៊ានដូចខាងក្រោមនេះ៖

២. សរសេរការពិពណ៌នាអំពីអាជីវកម្មរបស់អ្នក

ពិពណ៌នាអំពីអាជីវកម្មរបស់អ្នកអោយបានច្បាស់លាស់ជាលក្ខណះទូទៅ និងរបៀបដែលអាចវាយលុកចូលទៅក្នុងទីផ្សារបាន ។ ប្រសិនបើអ្នកជាសាជីវកម្ម ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ឬសហគ្រាសឯកបុគ្គល ប្រាប់ពីមូលហេតុអ្វីបានជាអ្នកជ្រើសផ្លូវមួយនេះ ។ រៀបរាប់ពីផលិតផលរបស់អ្នក ជាលក្ខណៈពិសេសធំ ៗ របស់វា និងមូលហេតុដែលមនុស្សចង់បានវា ។ ចូរ​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះមុនចាប់ផ្តើមអាជីវកម្ម:

"adset":"18","lang":"2","temp":"1"

តើអ្នកណាជាអតិថិជនសក្តានុពល ? សិក្សាស្វែងយល់តើពួកគេជានរណានិងអ្វីដែលពួកគេត្រូវការជាចាំបាច់ បន្ទាប់មកចាំផ្តើមជាមួយនិងយុទ្ធសាស្ត្រទីផ្សារ

  • តើតំលៃប៉ុន្មានដែលសាកសម្យសំរាប់ពួកគេមកទិញផលិតផលរឺសេវាកម្មរបស់យើង ? មូលហេតុអ្វីបានជាពួកគេមកទិញផលិតផលរឺសេវារបស់យើងដោយមិនគិតពីអ្នកកំពុងប្រកួតប្រជែងរបស់យើង ?
  • តើនរណាជាអ្នកប្រកួតប្រជែងរបស់យើង ? ធ្វើការវិភាគទៅលើអ្នកប្រកួតប្រជែងដើម្បីកំណត់អត្តសញ្ញាណគន្លិះសំខាន់ៗរបស់អ្នកប្រកួតប្រជែង ។ ស្វែងរកតើមានអ្នកណាកំពុងតែធ្វើទំនិញរឺសេវាកម្មដែលស្រដៀងទៅនិងគំរោងរបស់យើង និងតើគេបានចាប់ផ្តើមជោគជ័យរឺទេ ។ អ្វីដែលសំស្វែងយល់ពីមូលហេតុអ្វីដែលធ្វើអោយគេបរាជ័យ អ្វីដែលបណ្តាលឱ្យពួកគេបរាជ័យ ។

៣. សរសេរផែនការប្រតិបត្តិការ

ទាំងនេះនឹងពិពណ៌នាអំពីរបៀបផលិតនិងចែកចាយផលិតផលឬសេវាកម្មរបស់អ្នកថែមទាំងការចំណាយទាំងអស់មុនពេលចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ។

  • តើអ្នកនិងបង្កើតផលិតផលរបស់អ្នកយ៉ាងដូចម្តេច ? តើវាគឺជាប្រភេទសេវាដែលអ្នកកំពុងផ្តល់ជូន រឺបើសិនជាវាស្មុកស្មាញ កម្មវិធី ផលិតផលរាងកាយដូចជាប្រដាប់ប្រដាក្មេងលេងឬនំបុ័ង យើងត្រូវបង្កើតវាដោយរបៀបណា? កំណត់ពីដំណើរការពីដើមដល់ចប់ គិតចាប់ពីដើររកទីផ្សារទិញវត្ថុធាតុដើម ការដឹកជញ្ចូន ការផលិត ការត្រួតពិនិត្យ ការវេចខ្ចប់ ការទុកដាក់ក្នុងឃ្លាំង និងការបញ្ចូនទៅអោយអតិថិជន ។ តើអ្នកត្រូវការមនុស្សបន្ថែមរឺទេ? តើកម្មករទាំងនោះមានសមាជិកសហជីពរឺទេ កត្តាទាំងអស់ខាងលើនេះគឺជាចំនុចដែលអ្នកត្រូវយកមកពិចារណា ។
  • អ្នកណាជាអ្នកដឹកនាំ ហើយអ្នកណាជាអ្នកអនុវត្ត ? រៀបចំរចនាសម្ពន្ធ័ គិតចាប់ពីសន្តិសុខយាមទ្វា អ្នកទទួលភ្ញៀវ រហូតដល់អ្នកគ្រប់គ្រងទូទៅ តើផ្នែកណាដែលដើរតួរក្នុងតួនាទីហិរញ្ញវត្ថុ ។ ស្គាល់ច្បាស់ពីរចនាសម្ពន្ធ័ការងាររបស់អ្នកវានិងអាចជួយអោយអ្នកមានភាពងាយស្រួលក្នុងការរៀបចំគំរោងចំនាយ ហើយនិងដឹងពីតួរលេខទឹកប្រាក់ដើម្បីយកមកប្រើអោយមានប្រសិទ្ធិភាព ។ មានពេលខ្លះអ្នកគ្រប់គ្រងទូទៅដោយចង់កាត់បន្ថយការចំនាយគាត់ជ្រើសរើសបុគ្គលិកដែលគ្មានគុណភាពមកប្រើដោយអោយប្រាក់ខែតិច និងទិញទំនិញគ្មានគុណភាពមកប្រើជាមួយនិងតំលៃទាប ទាំង២នេះក៏ជាកត្តាដែលយើងត្រូវមកពិចារណាដូចគ្នា យើងត្រូវយល់អោយច្បាស់ពីទំនិញប្រើរយះពេលវែងនិងរយះពេលខ្លីពេលនោះអ្នកនិងមានពត៏មានជាក់ស្តែងមុនពេលសំរេចចិត្ត ។ តែងតែទទួលនូវការឆ្លើយតបនិងព្យាយាមដោះស្រាយអោយបានទាន់ពេលវេលា មានពេលខ្លះមិត្តភក្តិនិងក្រុមគ្រួសារគឺជាមនុស្សដែលនៅគៀកនិងងាយស្រួលក្នុងការសុំការផ្តល់យោបល់អំពីផលិតផលរបស់យើងនេះហើយ កុំមានភាពស្ទាក់ស្ទើរក្នុងការប្រើពួកគាត់ជាក្រុមប្រឹក្សាភិបាលរបស់អ្នក។
  • ត្រូវបង្កើនបរិមាណផលិតរបស់អ្នក នេះអាចកើតឡើងជាញឹកញាប់លើសពីការរំពឹងទុក នៅពេលដែលទំនិញចាប់ផ្តើមផលិត អ្នកអាចរកកន្លែងមកស្តុកទុក ដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវបន្ទប់គេងនិងសួនច្បារ ហើយគិតពីការជួលកន្លែងស្តុកទុកប្រសិនបើត្រូវការ ។

៤. សរសេរគំរោងទីផ្សារ

image294-2

គំរោងប្រតិបត្តិការទីផ្សាររបស់អ្នកនិងពន្យល់អំពីរបៀបបញ្ចេញទំនិញទៅលើទីផ្សារ និងរបៀបលក់ទំនិញនៅលើទីផ្សារ ។ នៅពេលដែលអ្នកសរសេរគំរោងទីផ្សាររួច ព្យាយាមឆ្លើយនូវសំនួរ តើធ្វើដូចម្តេចទើបស្គាល់ពីអតិថិជនសក្តានុពល៖

អ្នកនឹងចង់បញ្ចូលប្រភេទនៃទីផ្សារដែលអ្នកនឹងប្រើ ឧទាហរណ៍ ផ្សព្វផ្សាយតាមរយះវិទ្យុ បណ្តាញសង្គម ផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាន់ណូ ព្រឹត្តិការណ៍តាមបណ្តាញ រឺក៏ប្រើតាមវិធីខាងលើទាំងអស់នឹង

អ្នកក៏ត្រូវការកំណត់ពាក្យស្លោកសំរាប់ក្រុមហ៊ុន និយាយជារួម អ្នកនិងស្វែងរកឃ្លាណាដែលអាចទាក់ទាញអតិថិជនមកសំរេចចិត្តយករបស់អ្នក ៕ ទាំងនេះ អ្នកនិងផ្តោតសំខាន់ទៅលើផលិតផលដែលមានតែមួយគត់ ផលិតផលគ្មានពីរអាចជាប្រយោជន៍សំរាប់ អ្នកក្នុងការដោះស្រាយរាល់កង្វល់របស់អតិថិជន ពេលខ្លះប្រើយុទ្ធសាស្រ្តដូចជា តំលៃថោក សេវារហ័សទាន់ចិត្ត រឺក៏គុណភាពខ្ពស់ជាងអ្នកប្រកួតប្រជែងរបស់អ្នក ។

៥. កំណត់ប្រភេទតំលៃគំរូ

ដោយចាប់ផ្តើមពីការស្រាវស្រាវអំពីតំលៃរបស់អ្នកប្រកួតប្រជែងរបស់អ្នក ស្វែងរកតំលៃមួយណាដែលលក់ប្រហាក់ប្រហែលនិងយើង ។ តើយើងអាចបូកតំលៃបន្ថែមបានទេ ដើម្បីធ្វើអោយខុសប្លែកពីគេនិងក្នុងការទាក់ទាញអោយបានកាន់តែច្រើន ។

ការប្រកួតប្រជែងមិនមែនមានត្រឹមតែផលិតផលរឺសេវារបស់ពួកគេនោះទេ ។ វាបូករួមទាំងបណ្តាញសង្គមរបស់អ្នកនិងភាពជឿជាក់នៃបរិស្ថានជុំវិញខ្លួនអ្នកផងដែរ ។ អតិថិជនក៏គិតផងដែរអំពីលក្ខណការងាររបស់បុគ្គលិកនិងកម្មករហើយថែមទាំងមានផលប៉ះពាល់ដល់បរិស្ថានរឺទេ ។ លិខិតបញ្ជាក់ពីក្រសួងពាក់ពន្ធ័ពីស្តង់ដារគុណភាពកំរិត ISO របស់ផលិតផលរបស់អ្នក ។

៦. ការគ្រប់គ្រង ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុនិងពន្យល់អំពីផែនការណ៍ទីផ្សារនិងផែនការណ៍ប្រតិបត្តិការទៅជាតួរលេខ ប្រាក់ចំណេញនិងលំហូរសាច់ប្រាក់ ។ វានិងបញ្ជាក់ពីទំហំសាច់ប្រាក់ដែលអ្នកនិងត្រូវការនិងពីរបៀបដែលអ្នកនិងបង្កើត ។ ជាទូទៅរបាយការណ៍ហិរញ្ញវត្ថុគឺប្រាប់អ្នកពីចំនូលនិងចំនាយដែលបានមកពីប្រតិបត្តិការប្រចាំថ្ងៃនៃក្រុមហ៊ុនរបស់អ្នក ។ មុនពេលចាប់ផ្តើមអាជីវកម្មដំបូងសហគ្រិនទាំងអស់ត្រូវតែដឹងពីទំហំនៃការចំនាយដំបូងប៉ុន្មានដើម្បីត្រៀមថិវការសម្រាប់ដំណើរការ ត្រង់ចំនុចនេះចង់បញ្ជាក់ថាយើងត្រូវមានផែនការណ៍ច្បាស់លាស់ជាពិសេសនោះសំរាប់រយះពេលវែង យើងគួរតែរាយការណ៍នូវរបាយការណ៍ក្នុងខែនេះសំរាប់ឆ្នាំដំបូង ត្រីមាសសំរាប់ឆ្នាំបន្ទាប់ និងឆមាសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត មានន័យថានៅឆ្នាំទី១យើងត្រូវរាយការណ៍ជារាងរាល់ខែ ឆ្នាំទី២ធ្វើក្នុង៣ខែម្តង និងឆ្នាំទី៣និងបន្តបន្ទាប់ទៀតធ្វើក្នុងរង្វង់៦ខែម្តង ។

"adset":"20","lang":"2","temp":"1"

គណនាចំនួនទឹកប្រាក់សម្រាប់ចាប់ផ្តើមអាជីវកម្មដំបូង៖ តើអ្នកនឹងស្វែងរកប្រភពដើមទុនហិរញ្ញវត្ថុដល់អាជីវកម្មរបស់អ្នកយ៉ាងដូចម្តេច? តាមរយះធានាគា មិត្តភក្តិ បងប្អូន អ្នកវិនិយោគិន អាជីកម្មខ្នាតតូច រឺមួយក៏ប្រាក់សន្សំរបស់អ្នកផ្ទាល់ ទាំងនេះគឺជាជម្រើសរបស់អ្នកក្នុងការជ្រើសរើស ។ នៅពេលដែលអ្នកចាប់ផ្តើមដំណើរការអាជីវកម្ម ត្រូវមានគំនិតវិជ្ជមានជានិច្ច ។ អ្នកមិនអាចរំពឹងថាអាជីវកម្មដែលអ្នកបានគំរោងទុកនេះនិងអាចផ្តល់ផលអោយអ្នកបាន១០០ភាគរយនោះទេ ដូចនេះហើយយើងត្រូវមានកញ្ចប់ថវិការដើម្បីបំរុងទុកនៅពេលដែលចាប់ផ្តើមដំបូង៣ខែរឺក៏៦ខែ ជាទូទៅនៅពេលដែលបានរកស៊ីដំបូងគេតែងតែសាកល្បងចំនួន៦ខែទើបគេបោះបង់ចោលចាប់រកជំនួញផ្សេងទៀត ។​ ផ្លូវដែលគ្រោះថ្នាក់បំផុតសំរាប់សហគ្រិនដំបូងនោះគឺមិនមានទុកបំរុងគ្រប់គ្រាន់សម្រាប់បង្វិលនៅពេលបើករកស៊ីដំបូង កត្តានេះហើយដែលធ្វើអោយក្រុមហ៊ុនជាច្រើនបានបិទទ្វា ។

តើតំលៃប៉ុន្មានដែលអ្នកគំរោងនិងដាក់លក់ផលិតផលរឺសេវារបស់អ្នក ? ថ្លៃដើមផលិតអស់ប៉ុន្មាន មានដូចទឹកភ្លើង វត្ថុធាតុដើម សេវាប្រាក់ខែ សេវាថែទាំ ឈ្នួលឃ្លាំង ដឹងជញ្ចូន និង រយះពេលបញ្ចេញ បន្ទាប់មកយើងធ្វើការគណនាប្រាក់ចំនេញសុទ្ធក្រោយពេលដកចំនាយរួចរាល់ ។

៧. បង្ហាញនូវសេចក្តីសង្ខេបរបស់គំរោងអាជីវកម្ម

ចំនុចដំបូងគេរបស់គំរោងអាជីវកម្មនោះគឺជា បង្ហាញនូវសេចក្តីសង្ខេបរបស់គំរោងអាជីវកម្ម មុនពេលយើងបន្តសរសេរចំនុចផ្សេងៗបន្តទៀត ។ ចំនុចដំបូងយើងនិយាយពីគំនិតអាជីវកម្មជារួម តើយើងរកចំនូលបានយើងដូចម្តេចពីគំរោងមួយនេះ តើយើងត្រូវការដើមទុនប៉ុន្មាន ។ ចាប់ផ្តើមនៅតំបន់ណា មានដូចជាច្បាប់ក្នុងតំបន់ ទីផ្សារក្នុងតំបន់ ធនធាន យើងត្រូវសរសេរជាសង្វេបមួយ ដែលមើលទៅធ្វើអោយអ្នកអានមានភាពជឿជាក់ក្នុងការបណ្តាក់ទុករកស៊ីជាមួយ ។

៨. បង្កើតផលិតផលរបស់អ្នកឬអភិវឌ្ឍសេវារបស់កម្មរបស់អ្នក

image294-3

នៅពេលដែលយើងមានគំរោងអាជីវកម្មគ្រប់គ្រាន់ ហិរញ្ញវត្ថុ និងមានជំនាញនិងធនធានមនុស្សដែលអាចនិងចាប់ផ្តើមបាន អ្នកគួរតែចាប់ផ្តើមអនុវត្ត ។ មុនពេលចាប់ផ្តើមយើងត្រូវគិតទៅលើ វត្ថុធាតុដើម ការដឹកជញ្ចូន ទីតាំផលិត និងដំណើរការនៃការផលិតដូចនេះហើយត្រូវការពិភាក្សារទៅលើចំនុចខាងក្រោមនេះ៖

ត្រូវការកែសម្រួលគំនិតយោបល់ ប្រហែលជាផលិតផលរបស់អ្នកត្រូវការពណ៍ផ្សេង ទំហំអក្សរ រឺក៏មាឌដ្ធាននៃផលិតផល ។ ប្រហែលជាសេវាកម្មរបស់អ្នកត្រូវការទូលំទូលាយរឺតូចចង្អៀតឬលម្អិតបន្ថែមទៀត ពេលនេះគឺជាពេលដែលសាកសម្យនិងចាប់ផ្តើមផលិត រឺមួយក៏ជាពេលដែលកំពុងសាកល្បង ។​

អត្ថបទទាក់ទង

អត្ថបទថ្មីៗ 0

    អត្ថបទពេញនិយម 3


      Settings & privacy
      បញ្ចីនៃការជូនដំណឹង
      កូដបញ្ចុះតម្លៃ១០%ទិវារសិទ្ធិនារី
      ទទួលកូដបញ្ចុះតម្លៃ ១០% ឥឡូវ!
      ចុះឈ្មោះដើម្បីទទួល $5
      បង្កើតគណនី និងបញ្ចាក់អ៊ីម៉ែលដើម្បីបានទឹកប្រាក់ $5 ក្នុងគណនី
      ភ្ជាប់សេវា និងសន្សំ
      ចុះឈ្មោះភ្ជាប់ការជូនដំណឹង ទទួលបាន ដំណឹងបញ្ចុះតម្លៃថ្មីៗ ក្នុងអ៊ីម៉ែល
      ប័ណ្ណបញ្ចុះតម្លៃ
      ទទួលកូដបញ្ចុះតម្លៃ 10% ឥឡូវ!
      បញ្ចីទំនិញស្រង់ទុក