-
{{#each ad}}
- {{/each}}
វិតាមីន E ត្រូវបានគេទទួលស្គាល់ថាមានសារៈសំខាន់ណាស់ក្នុងការជួយថែរក្សាស្បែកឱ្យមានសុខភាព រួមទាំងជួយដល់សុខភាពរបស់អ្នកដែរ។ ជាទូទៅគេបានប្រើប្រាស់វាតាមការលេប និង ការលាប។ តើវាមានប្រយោជន៍អ្វីខ្លះ?
១. ប្រឆាំងនឹងរ៉ាឌីកាល់សេរី
អ្វីដែលវាធ្វើ គឺទៅតោងជាមួយនឹងអុកស៊ីសែនក្នុងរាងកាយ និងការពារវីតាមីនផ្សេងៗទៀតដូចជា វីតាមីន A ពីការខូចខាត ដូច្នេះ វាក៏អាចត្រូវបានបឺតស្រូប ចូលទៅក្នុងខ្លួនកាន់តែស្រួលដែរ។ វាក៏មានសារៈសំខាន់ សម្រាប់ភ្នាសរបស់កោសិកាដែរ។ ការសិក្សជាច្រើនបង្ហាញថា វីតាមីន E អាចជួយបង្ការបញ្ហាបេះដូង ដែលទាក់ទងនឹងភាពចាស់ទៅតាមអាយុបាន។
២. រំលាយកំណកឈាម
រឿងនេះមានសារៈសំខាន់ណាស់ ក្នុងការរំលាយកំណកឈាម ដែលខុសប្រក្រតី ចេញពីសរសៃឈាម ជាពិសេស សរសៃឈាមអាកទែតែម្តង ដូច្នេះ វាក៏មានប្រយោជន៍ ក្នុងការបង្ការជំងឺបេះដូងច្រើនប្រភេទដែរ។
៣. បន្ថយកូឡេស្តេរ៉ុល
អត្ថប្រយោជន៍ផ្សេងមួយទៀត នៃការញ៉ាំវីតាមីន E គឺថា វាអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាមបាន។ កូឡេស្តេរ៉ុលទាប មានន័យថា អ្នកក៏មិនងាយមានបញ្ហាបេះដូង ដូចជា ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងដែរ។
៤. ពង្រឹងដល់សុខភាពស្បែក
រឿងនេះគួរតែអរគុណ ដល់អង់ទីអុកស៊ីដង់របស់វីតាមីន E ហើយ ដែលអាចជួយឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត។ សក់អ្នកក៏នឹងទទួលបាន ប្រយោជន៍ពីវីតាមីន E ដែរ ព្រោះវានឹងជំរុញដល់របត់ឈាមរត់ ទៅក្នុងស្បែកក្បាល ដើម្បីជួយឲ្យសក់នោះ លូតលាស់កាន់តែមានសុខភាពល្អ។ វីតាមីន E ត្រូវបានគេរកឃើញថា អាចព្យាបាលបញ្ហាស្បែកច្រើនប្រភេទដូចជា ជំងឺមុន ស្នាមស្បែក និងស្បែកជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព។
៥. ជួយដល់សុខភាពភ្នែក
វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលជួយការពារកោសិការបស់អ្នក រួមទាំងកោសិកាភ្នែករបស់អ្នកផងដែរ ពីការខូចខាតដោយរ៉ាឌីកាល់សេរី ដែលជាម៉ូលេគុលដែលបង្កគ្រោះថ្នាក់ និងមិនមានស្ថេរភាព។ លើសពីនេះទៀត ការសិក្សាមួយចំនួនបានបង្ហាញថា របបអាហារដែលមានវីតាមីន E ខ្ពស់អាចជួយការពារជំងឺភ្នែកឡើងបាយដែលទាក់ទងនឹងអាយុ។
៦. ទប់ស្កាត់ភាពអស់កម្លាំង
សព្វថ្ងៃនេះ មនុស្សយើងមានការងារធ្វើច្រើនណាស់ ក្នុងពេលតែមួយ ហើយវាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ ដែលពេលខ្លះ អាចនឹងមានអារម្មណ៍អស់កម្លាំង។ អ្វីដែលជាដំណឹងល្អនោះគឺថា វីតាមីន E អាចជួយប្រឆាំង នឹងភាពអស់កម្លាំងអ្នកបាន។
សរុបសេចក្តីមក វីតាមីន E ដើរតួនាទដ៏សំខាន់មួយ ចាប់ពីលុបបំបាត់ការឡើងខ្ពស់របស់កូឡេស្តេរ៉ុល រហូតដល់ជួយដល់សុខភាពសក់ និងស្បែក។ ការញ៉ាំអាហារសម្បូរវីតាមីន E ខ្ពស់ក៏អាចផ្តល់នូវសុខភាពបានដែរ ដូច្នេះហើយ ចូរប្រាកដថា អ្នកបានជ្រើសរើសម្ហូបបានត្រឹមត្រូវដែរ។
ប្រភពសម្បូរវីតាមីន E ប្រេងឆា ត្រីសាម៉ុង ផ្លែបឺរ និងបន្លែស្លឹកបៃតង ផ្កាឈូករ័ត្ន សណ្តែកសៀង ពោត និងប្រេងអូលីវ៕