-
{{#each ad}}
- {{/each}}
ជាតិដែក (Iron) ជាសារធាតុចម្បងក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រភេទគ្រាប់ឈាមក្រហមសម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់បុគ្គលម្នាក់ៗ ហើយវាត្រូវបានយកចូលក្នុងរាងកាយតាមរយៈរបបអាហារជាប្រចាំថ្ងៃ។ ដោយឡែកក្នុងលក្ខខណ្ឌ តម្រូវការជាតិដែកមានការកើនឡើងនោះទាមទារឲ្យមានការប្រើប្រាស់បន្ថែមនូវជាតិដែកក្រោមទម្រង់ជាឱសថបំប៉ន។
សកម្មភាពឱសថ
ជាតិដែក (Iron) ជាសារធាតុរ៉ែចាំបាច់ម៉្យាងសម្រាប់ធ្វើការផលិតកោសិកាឈាមក្រហមក្នុងរាងកាយ។ នៅពេលរាងកាយមិនអាចទទួលបានជាតិដែកគ្រប់ចំនួននោះការផលិតកោសិកាឈាមក្រហមក៏មិនអាចប្រព្រឹត្តិទៅបានពេញលេញ ដែលលក្ខខណ្ឌនេះហៅថាកង្វះជាតិដែក ឬកង្វះឈាម។ ជាក់ស្ដែងការប្រើប្រាស់បន្ថែមនូវថ្នាំគ្រាប់ជាតិដែកគឺសម្រាប់ស្ថានភាពបុគ្គលដែល៖
• មានបញ្ហាហូរឈាម
• អ្នកជំងឺលាងឈាម
• ជំងឺក្រពះ ពោះវៀន
• អ្នកជំងឺខ្វះឈាម
• ស្រ្តីមានផ្ទៃពោះ ឬទារកដែលត្រូវការជាតិដែកបន្ថែម។
ក្រៅពីនេះ គ្រាប់ថ្នាំជាតិដែកក៏អាចណែនាំឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងទៀតទៅតាមស្ថានភាពជំងឺ និងការអនុញ្ញាតពីសំណាក់អ្នកជំនាញ។
កម្រិត និងការប្រើប្រាស់
ជាទូទៅ គ្រាប់ថ្នាំជាតិដែកត្រូវបានឲ្យប្រើប្រាស់មួយថ្ងៃម្ដង ឬពីរដង អាស្រ័យទៅតាមតម្រូវការនីមួយៗរបស់បុគ្គលពេញវ័យ។ វាត្រូវបានស្រូបចូលបានយ៉ាងល្អនៅក្នុងក្រពះ ដែលអ្នកអាចប្រើប្រាស់បាន ១ម៉ោងមុន ឬ ២ម៉ោងក្រោយនៃការញ៉ាំអាហារនីមួយៗ និងត្រូវញ៉ាំទឹកឲ្យបានច្រើននៅពេលលេបហើយចៀសវាងលេបជាមួយសារធាតុផ្សេងដូចជា តែ ឬកាហ្វេដែលអាចធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ឱសថ។ ដោយឡែកសម្រាប់ការប្រើប្រាស់ចំពោះទារក ឬកុមារ អ្នកអាចលាយឱសថជាមួយទឹកដោះគោ ឬទឹកផ្លែឈើដើម្បីបង្កការងាយស្រួលក្នុងការលេប។ ចំណែកការប្រើប្រាស់ឱសថក្នុងទម្រង់ផ្សេងអាចនឹងមានការប្រែប្រួលតួយ៉ាង៖
• ទម្រង់គ្រាប់ទំពារ៖ ត្រូវទំពារឲ្យបានម៉ត់មុនពេលលេប
• ទម្រង់ឱសថទឹក៖ ត្រូវធ្វើការក្រឡុកឲ្យបានសព្វ និងត្រូវវាស់តាមរយៈរង្វាល់ឲ្យបានត្រឹមត្រូវ។
ផលរំខាន
ការប្រើប្រាស់គ្រាប់ថ្នាំជាតិដែកលើកដំបូងអាចបង្កជាផលរំខាននានាតែមិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេរួមមាន៖
• ទល់លាមក
• រាក
• ឈឺចាប់ក្នុងក្រពះ
• ចង្អោរ
• ប្រែប្រួលសភាពពណ៌នៃធ្មេញជាដើម។
• Page គ្រូពេទ្យក្មេង Young Doctor
ក្រៅពីផលរំខានមួយចំនួន ឱសថបំប៉ននេះក៏បណ្តាលឲ្យមានប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរផងដែរដែលអ្នកអាចសង្កេតឃើញមានមានរោគសញ្ញាដូចជា កន្ទួល រមាស់ ហើម (ពិសេសនៅមុខ អណ្ដាត បំពង់ក) អាការៈធីងធោងធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។