-
{{#each ad}}
- {{/each}}
អ័រម៉ូនស្ត្រេស លក្ខខណ្ឌវេជ្ជសាស្ត្រ និងកត្តាបរិស្ថានទាំងអស់ហាក់ដូចជាកំណត់ថាធ្វើឱ្យយើងបាត់បង់សក់។ 2 ភាគ ២ នៃបុរសបាត់បង់សក់ខ្លះៗនៅអាយុ 35 ឆ្នាំ ហើយពាក់កណ្តាលនៃស្ត្រីទាំងអស់នឹងឃើញមានការបាត់បង់សក់ដូចគ្នានៅអាយុដំណាលនេះ។ សំរាប់ស្ត្រីមានផ្ទៃពោះ មានការជួបប្រទះបញ្ហាជ្រុះសក់ច្រើន ដែលជាផ្នែកធម្មជាតិនៃការផ្លាស់ប្តូរអម៉ូនមុនសម្រាល និងក្រោយសម្រាលកូន
ដំណឹងល្អអំពីបញ្ហាអាក្រក់ទាំងអស់នេះគឺថា សម្រាប់បុរស និងស្ត្រីភាគច្រើន ការបណ្តុះសក់អាចធ្វើអោយមានការលូតលាស់បានល្អឡើងវិញ និងអាចបញ្ឈប់ការជ្រុះសក់ដោយកំណត់ស្ថានភាពនៃបញ្ហា ដោយធ្វើការតាមដានកក្តាទាំងអស់តាមជំហ៊ាននៃការកកើតដំបូង ហើយចាប់ផ្តើមដោះស្រាយវាតាមសម្រួល។
កក្តានៃការជ្រុះសក់ រួមមានដូចខាងក្រោម៖ កក្តាកង្វះវីតាមីន កក្តាអរម៉ូន កក្តាបរិស្ថានជុំវិញ បញ្ហាជំងឺ សារជាតិគីមី
១. កក្តាកង្វះវីតាមីន
រាងកាយរបស់មនុស្សមិនអាចផលិតវីតាមីន សារជាតិរ៉ែបានដោយខ្លួនឯងនោះទេ វាត្រូវការពីអាហារដែលយើងទទួលទានរាល់ថ្ងៃ។ ទោះជាយ៉ាណាក៍ដោយអាហារដែលយើងទទួលទានរាល់ថ្ងៃក៍មិនមានវីតាមីនគ្រប់គ្រាន់ដើម្បីទ្រង់សរីរាងកាយយើងបានគ្រប់ផ្នែកនោះដែរ។ សក់ជាសរីរាងដ៏សំខាន់មួយដែលជួយលើកសម្រស់ទាំងបុរស និងនារីអោយមើលទៅក្មេងជាងវ័យ។
អាហារដែលសក់ត្រូវការរាល់ថ្ងែដើម្បីការពារជ្រុះ និងសក់ស្អាតពេញក្បាលរួមមាន វីតាមីន A វីតាមីន B Complet, វីតាមីន D វីតាមីន C និងសារធាតុរ៉ែរួមាន ជាតីដែក (Iron), ស័ងសី (Zince), កាលស្យូម (calcium) សមាសធាតិខូឡាជេន (Collagen) និងប្រភេទខ្លាញ់ត្រី (Fish oil Omega 3)
២. កក្តាអរម៉ូន
សក់ជ្រុះដោយសារអរម៉ូនសក់ស្តើងបន្តិចម្តងៗ ចំពោះបុរសនាំឱ្យសក់ជ្រុះ ហើយជារឿយៗវិវត្តទៅជាឆក ទំពែក ឯស្ត្រីវិញសក់ជ្រុះចាប់ផ្តើមស្តើងទៅៗនិងឃើញស្បែកក្បាល។ ប្រសិនបើសក់របស់អ្នកកំពង់ជ្រុះច្រើន ឬសក់របស់អ្នកស្តើងប្រើការព្យាបាលផ្នែកខាងក្រៅមិនផល វាអាចមានហេតុផលអ័រម៉ូនសម្រាប់ការបាត់បង់សក់របស់អ្នក។ នេះមានន័យថាអាការជ្រុះសក់របស់អ្នកបណ្តាលមកពីបម្រែបម្រួលអម៉ូនដែលអាចខុសពីទម្រង់ជ្រុះសក់ផ្សេងទៀត។
រហូតមកដល់ពេលនេះ អ័រម៉ូនដ៏អាក្រក់បំផុត និងសាមញ្ញបំផុតដែលទទួលខុសត្រូវចំពោះការបាត់បង់សក់គឺ cortisol ដែលអម៉ូននេះកើតឡើងតានរយះការតានតឹងអារម្មណ៍ ការថបបារម្ភ និងបាក់ទឹកចិត្ត។ តាមរយះការស្ត្រេសបណ្តាលអោយមានការបញ្ជូនសក់ទៅក្នុងដំណាក់កាលសម្រាលដែលវាជាដំណាក់ការត្រៀមជ្រុះ telogen។
អរម៉ូនេះក៍រាប់បញ្ជូលផងដែរសំរាប់ស្ត្រីក្រោយការសម្រាលកូន ការវះកាត់ ឬការសម្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយសាររាងកាយចាត់ទុកសកម្មភាពទាំងនេះថាជាព្រឹត្តិការណ៍ស្ត្រេស និងបានរុញសក់ទៅក្នុងដំណាក់កាលសម្រាកដូចគ្នា។
៣. កក្តាបរិស្ថាន
មានសារធាតុបំពុលជាច្រើនដែលអាចរួមចំណែកដល់ការជ្រុះសក់ រួមទាំងជាតិពុលក្នុងខ្យល់ និងទឹកផងដែរ។ ប្រសិនបើអ្នករស់នៅក្នុងបរិយាកាសដែលមានការបំពុលខ្លាំង អ្នកអាចវិវត្តទៅជារោគសញ្ញាស្បែកក្បាលដែលងាយរងគ្រោះ ដែលរោគសញ្ញារបស់វារួមមានស្បែកក្បាលមានជាតិប្រេង រមាស់ ឈឺចាប់នៅឫសសក់ និងអង្គែ។ ការនៅក្រោមកំដៅថ្ងៃយូរពេកនឹងទទួលរងការបំផ្លាញកោសិការស្បែកក្បាលធ្វើអោយសក់ជ្រុះច្រើន និងសក់ស្រួយដាច់ផងដែរ។
៤. សារជាតិគីមី
ផលិតផលស្ទីលសក់ប្រចាំថ្ងៃភាគច្រើនមានសុវត្ថិភាព ព្រោះវាបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបុរស ឬស្ត្រីផ្តោតលើការច្នៃម៉ូតសក់ដោយប្រើថ្នាំលាបសក់ដែលមានសារធាតុគីមីខ្ពស់ ការគៀបសក់ ការផ្លុំសក់ដោយកំដៅញឹកញ៉ាប់ មានន័យពួកគេកំពង់ទទួលយកការអនុវត្តដែលបង្កគ្រោះថ្នាក់ដល់ការជ្រុះសក់ និងបញ្ហាស្បែកក្បាលហើយ។
ការប្តូរពណ៌សក់ញឺកញ៉ាប់បង្ករគ្រោះថ្នាក់ដល់ដល់ការរលាកស្បែកក្បាល ធ្វើអោយកោសិកាស្បែកខូច រឺបាត់បង់ ស្តើងកោសិការស្រទាប់លើស្បែកក្បាលោះងស្រគៀនិងជ្រុះសក់ច្រើន។
៥. កក្តាសុខភាព
ការជ្រុះសក់ច្រើនខុសប្រក្រតីក៍ជារោគសញ្ញានៃស្ថានភាពសុខភាពភាពដែលយើងមិនបានដឹងជាមុនដែរ។ ជាទូទៅវាបានកើតលើអ្នកជំងឺវះកាត់ដែលបានប្រើថ្នាំផ្សាសច្រើន ព្រោះថ្នាំផ្សាសកាលណាប្រើច្រើនវាធ្វើអោយបាត់បង់គ្រាប់ឈាមក្រហម កក្តានេះបានជំរុញអោយខួរឆ្អឹងខ្នងស្រូបយកសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដើម្បីផលិតគ្រាប់ឈាមក្រហម ហើយវាបះពាល់សរីរាងផ្សេងទៀតដែលមិនអាចទទួលបានវីតាមិនចិញ្ចឹមគ្រាប់គ្រាន់ ដូចជាសរិរាងសក់ចាប់ផ្តើមជ្រុះច្រើន ហើយស្បែកចាប់ផ្តើមស្លេកស្លាំង បបូរមាត់ស្ងួត។
៦. កកត្តាអាយុ
តាមពិតទៅ អាយុកាន់តែចាស់គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃការបាត់បង់សក់ នេះបើយោងតាម Marie Hayag, MD, គ្រូពេទ្យជំនាញខាងសើស្បែកនៅទីក្រុងញូវយ៉ក។ គាត់បាននិយាយថា៖ «នៅពេលយើងមានអាយុកើនឡើង កម្រិតអ័រម៉ូនប្រែប្រួល សរីរាងកោសិកាសក់បាត់បង់ មានការថយចុះច្រើននៃការផលិតខូឡាន និងការបាត់បង់វិតាមីនច្រើនក្នុងរាងកាយ (គិតដល់ការអស់រដូវចំពោះស្ត្រី) ហើយទំហំឫសសក់ក៏ថយចុះ ដែលរួមចំណែកដល់ការជ្រុះសក់។