-
{{#each ad}}
- {{/each}}
ស្ថិតក្នុងអាកាសធាតុក្តៅ ឬក្រោយពេលហាត់ប្រាណរួច ជាទូទៅមនុស្សគ្រប់គ្នាតែងតែបែកញើស។ គ្រាន់តែតិចឬច្រើន អាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗ។ បញ្ហាចម្បងបំផុត មានអ្នកខ្លះបែកញើសហូរហៀរ រហូតបង្កជាក្លិន បណ្តាលឲ្យមានអារម្មណ៍ថា មិនស្រណុកក្នុងខ្លួន និងបាត់បង់ទំនុកចិត្តជាដើម។
ខាងក្រោមនេះ គឺជាវិធី ៦ យ៉ាង ដែលអាចជួយកាត់បន្ថយបញ្ហាបែកញើសបានយ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យអ្នកទៅណាមកណាដោយភាពជឿជាក់។
១. ព្យាយាមស្លៀកសម្លៀកបំពាក់ដែលរលុងមិនរឹបខ្លួនខ្លាំងពេក ដើម្បីឲ្យមានខ្យល់ចេញចូលបាន។ ជ្រើសរើសប្រភេទសាច់ក្រណាត់ទន់រលាស់ មិនក្តៅហប់ និងមានពណ៌ស្រាល ព្រោះខោអាវពណ៌ក្រមៅ នឹងស្រូបយកកម្តៅ ជាហេតុបណ្តាលឲ្យអ្នក កាន់តែចេញញើសលើសដើម។
២. ប្រើផលិតផលលាបក្លៀក ដែលអាចជួយទប់ញើសបានយូរ និងការពារមិនឲ្យមានក្លិនមិនល្អនៅលើរាងកាយ។ មុនទិញផលិតផលអ្វីមួយយកមកលាប គួរពិនិត្យមើលលើម៉ាក គុណភាព និងធាតុផ្សំឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
៣. ផឹកទឹកឲ្យបានច្រើន ព្រោះទឹកអាចជួយបន្ថយកម្តៅក្នុងរាយកាយ ធ្វើឲ្យអ្នកបែកញើសតិចជាងមុន។ យ៉ាងណាមិញ មិនគួរផឹកភេសជ្ជណា ដែលមានជាតិស្ករខ្ពស់ ឬមានហ្គាសច្រើនពេកទេ។ ថ្វីត្បិតតែវាអាចជួយឲ្យអ្នកមានអារម្មណ៍ត្រជាក់ស្រស់ស្រាយ ប៉ុន្តែវាក៏អាចបង្កទៅជាបញ្ហាលើសទម្ងន់បានដែរ។
៤. ញ៉ាំបន្លែផ្លែឈើដែលជួយកាត់បន្ថយញើសរួមមាន ប៉េងប៉ោះ ម្នាស់ ឪឡឹក...។
៥. មិនគួរញ៉ាអាហារហឹរ ព្រោះវានឹងធ្វើឲ្យអ្នកបែកញើសខ្លាំង រហូតគ្មានទំនុកចិត្ត។
៦. ញ៉ាំអាហារក្នុងបរិមាណល្មម ដើម្បីឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ សីតុណ្ហភាពក្នុងរាងកាយធ្លាក់ចុះ ប្រសើរជាងការញ៉ាំឆ្អែតខ្លាំងពេក។