-
{{#each ad}}
- {{/each}}
វីតាមីនបាយអូទីន (Biotin)គឺជាវីតាមីនងាយរលាយក្នុងទឹក វាជាផ្នែកមួយនៃក្រុម B វីតាមីន (B7)។
រាងកាយទាំងមូលត្រូវការ Biotin បាយអូទិន ដើម្បីជួយបំប្លែងសារធាតុចិញ្ចឹមមួយចំនួនទៅជាថាមពល។
វាក៏ដើរតួយ៉ាងសំខាន់ក្នុងការទ្រង់សុខភាពសក់, ស្បែក និងក្រចក។
បើសិនមិនទទួលទានបាយអូទិនគ្រប់គ្រាន់ទេ នឹងមានបព្ហាជ្រុះសក់ រឺឡើងកន្ទួលក្រហម។
តើអ្នកវិទ្យាសាស្រ្តបាននិយាយអ្វីខ្លះអំពី Biotin និងការលូតលាស់របស់សក់?
Karatin គឺជាប្រូតេអ៊ីនដំបូងបង្អស់ដែលបង្កើតសក់ ស្បែក និងក្រចក ។ មានការបញ្ចាក់យ៉ាងច្បាស់ថា Biotin ពិតជា
ជួយទ្រទ្រង់អភិវឌ្ឃន៍ហេដ្ឋារចនាសម្ពន័រាងកាយដែលបង្កើតដោយសមាធាតុប្រតេអ៊ីន Karatin នៅក្នុងរាងកាយ។
មានការសិក្សាស្រាចជ្រាវមួយ ក្នុងឆ្នាំ ២០១៥ ទៅលើស្រ្តីម្នាក់ដែលមានបព្ហាសក់ស្តើង មានការផ្តល់នៅអាហារបំប៉នដែលមាន
សមាសធាតុ Biotin នៅក្នុងអាហារបំប៉ននោះ ដោយអោយស្រ្តីនោះហូបមួយថ្ងៃពីរគ្រាប់ រយះពេល 90 ថ្ងៃ។ ការតាមដាន
រូបថតពីពេលចាប់ផ្តើមហូប រហូតដល់ថ្ងៃបញ្ចប់ ។ ការស្រាវជ្រាវរកឃើញថា ស្រ្តីទទួលទានអាហារបំប៉នមាន Biotin គឺមានការលូតលាស់កូនសក់ថ្មី នៅតំបន់សក់ជ្រុះដែលមិនមានសក់ដុះពីមុនមក។
អាហារដែលសំបូរដោយវីតាមីន Biotin រួមមាន៖
- សាច់សត្វដូចជា (ថ្លើម និងក្រលៀន)
- ស៊ុត (ផ្នែកលឿង)
- គ្រាប់ធុញជាតិ គ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់វ៉ល់ណាត់
- ផ្លែចេក
- ផ្កាខាត់ណា
- ផ្សិត? មើមស្រូវសាលី
អត្ថប្រយោជន៍របស់វីតាមីន Biotin រឺ B7
- ជំនូយសុខភាពសក់៖ បាយអូទីន (វីតាមីន B7) មានតួនាទីជួយពន្លឿននៃការបណ្តុះកូនសក់ថ្មី ជំរុញអោយសក់ដុះវែងលឿន បំបាត់បព្ហាសក់ជ្រុះ បំប៉នឬសសក់ ស្បែកក្បាល ជួយអោយសក់មានសំណើម សរសៃសក់មានទំងន់ និងភ្លឺរលោង។
- ការថែរក្សាស្បែក៖ វាផ្តល់នូវសុខភាពល្អដល់សក់និងស្បែក។ វាជួយធ្វើឱ្យស្បែកមានភាពស្រស់ថ្លា។
- បំប៉នផ្នែកក្រចក៖ បំប៉ន និងថែរក្សាដល់ផ្នែកក្រចកដៃ និងជើង។ វាជួយជំរុញក្រចកដុះលឿន រឹងមាំ និងរលាងស្អាត។
- ការរំលាយអាហារ៖ វាដើរតួនាទីជាកត្តាជំរុញសម្រាប់ការគ្រប់គ្រងប្រតិកម្មមេតាប៉ូលីសជាច្រើននៅក្នុងខ្លួន។ ប្រតិកម្មទាំងនេះទទួលខុសត្រូវក្នុងការផ្តល់ថាមពលនៅក្នុងខ្លួន។
- ការថែរក្សាជាលិកា៖ វាជួយក្នុងការលូតលាស់ការជួសជុលនិងថែរក្សាជាលិកាសាច់ដុំ។ វាគាំទ្រដល់ដំណើរការត្រឹមត្រូវនៃជាលិកាប្រព័ន្ធសរសៃប្រសាទ។
- ការសម្រកទម្ងន់៖ វាជួយរក្សាទំងន់រាងកាយឱ្យមានសុខភាពល្អ ហេតុដូច្នេះវាផ្តល់ផលល្អសម្រាប់មនុស្សដែលទទួលរងពីការធាត់។
- បេះដូងមានសុខភាពល្អ៖ វាគាំទ្រដល់សុខភាពបេះដូងល្អ។ វាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន។
- សំយោគសមាសធាតុ៖ វាដើរតួយ៉ាងសំខាន់ក្នុងការសំយោគសមាសធាតុសំខាន់ៗដែលត្រូវការសម្រាប់ថែរក្សាសុខភាពរាងកាយឱ្យបានល្អ។
- វាជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អនិងជួយក្នុងការគ្រប់គ្រងអាំងស៊ុយលីនផងដែរ។ ដូច្នេះវាល្អសម្រាប់ប្រជាជនដែលកំពុងទទួលរងពីជំងឺទឹកនោមផ្អែម។
អត្ថប្រយោជន៍ផ្សេងទៀតដែល Biotin រឺ B7 ផ្តល់អោយ
វីតាមីន Biotin នេះជួយគាំទ្រការរំលាយអាហារ វាបម្លែងក្លុយកូស ពីកាបូអ៊ីដ្រាតទៅជាថាមពលសំរាប់
រាងកាយ, ជួយអាស៊ីអាមីណូបំពេញមុខងារធម្មតារបស់រាងកាយ ហើយមិនតែប៉ុណ្ណោះ Biotin ក៍ចូលរួមចំណែកជួយដូចជា៖
- កាត់បន្ថយការរលាក
- ធ្វើអោយប្រសើរឡើងនូវមុខងារនៃការយល់ដឹង
- ជួយបញ្ចុះជាតិស្ករក្នុងឈាម ជំពោះអ្នកមានជំងឺទឹកនោមផ្អែម
- ជួយបង្កើនកូលេស្តេរ៉ូល ល្អ HDL និងកាត់បន្ថយកូលេស្តេរ៉ូ អាក្រក់ LDL
កង្វះវីតាមីន Biotin
ពេលខ្លួនយើងខ្វះវីតាមីន Biotin (B7) គឺធ្វើអោយមានផលវិបាក ឬបញ្ហាដូចខាងក្រោម៖
- ជ្រុះសក់
- សក់ និងក្រចកផុយស្រួយ
- ស្បែកស្ងួត
- សុខភាពខ្សោយ
- កម្រិតថាមពលថយចុះនៅក្នុងរាងកាយ
- អស់កម្លាំងល្ហិតល្ហៃ
- ការចុះខ្សោយពោះវៀន
- ផលវិបាកប្រពន្ធ័រំលាយអាហារ
- ឈឺសាច់ដុំ
- ការប្រែប្រួលអារម្មណ៍
- រមួលក្រពើ