សូមស្វាមគមន៍មកកាន់ $ENV[APP_NAME] ទីផ្សារ Online!

បុរសៗគ្រប់រូបត្រូវដឹងតើ Prostate ប្រូស្តាត​ជា​អ្វី?

13 Jul 2023, 1 ឆ្នាំមុន
សុខភាពបុរស

ពិបាក​បត់​ជើង​តូច ! បត់​ជើង​តូច​ញយ ... អាការៈ​នេះ​មិនមែន​ជា​បញ្ហា​ដែល​កើត​មាន​តែ​លើ​​ស្ត្រី​វ័យ​ចំណាស់​ទេ បុរស​ក៏​អាច​ជួប​ប្រទះ​បញ្ហា​នេះ​ដូច​គ្នា ! ហើយសម្រាប់​បុរស ​ដើម​ហេតុ​អាច​​មក​ពី​ប្រូស្តាត ! តើ​ប្រូស្តាត​ជាអ្វី ? ប្រូស្តាត​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​បុរស។ គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​​មនុស្ស​​ប្រុស ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង ឧស្សាហ៍​តាមដាន​សុខភាព​សរីរាង្គ​ប្រូស្តាត​​​មួយ​នេះ ​ព្រោះ​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ប្រុសញឹកញាប់​ជាងគេ គឺ​ ជំងឺ​មហារីក​ប្រូស្តាតនេះ​ឯង។

article-321-1

គ្រប់​មនុស្ស​ប្រុស​សុទ្ធ​តែ​ដឹង​ ស្ទើរ​តែ​គ្រប់​គ្នា ថា​​​ក្រពេញ​ប្រូស្តាត ដែល​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​បុរស អាច​បង្ក​បញ្ហា​ដល់​សុខភាព នៅ​ពេល​វ័យ​កាន់​តែ​ចាស់​ទៅ។ នេះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​ភាគ​ច្រើន​បាន​ដឹង។ ប៉ុន្តែ​សួរ​ថា​តើ​​ប្រូស្តាត​នៅមាន​ទីតាំង​នៅ​ទីណា ? មាន​ពាក់ព័ន្ធ​អ្វី​ខ្លះ​នឹង​បញ្ហា​ផ្លូវ​ភេទ ? ​ធ្វើ​ដូចម្តេច​ទើប​អាច​រក្សា​សុខភាពប្រូស្តាត​បាន​ល្អ ? នេះ​ជា​សំណួរ​ដែល​បុរស​ទូទៅ ពិបាក​នឹង​ផ្តល់​ចម្លើយ ​និង​តែង​ចោទ​សួរ​ខ្លួន​ឯង។

"adset":"44","lang":"2","temp":"1"

តើ​ប្រូស្តាត​ជា​អ្វី?

ប្រូស្តាត​ជា​ក្រពេញ​​តូច​មួយ តែ​មាន​តួនាទី​សំខាន់​​និង​សំខាន់​ណាស់​ក្នុង​ជីវិត​បន្ត​ពូជ។ ក្រពេញ​ប្រូស្តាត​បញ្ចេញ​វត្ថុ​រាវ​​ ​Séminal ដែល​នៅ​ពេល​លាយ​ច្របល់​ជាមួយ​នឹង​មេជីវីត​ស្ពែមាតូហ្សូអ៊ីត ក៏​ក្លាយ​ទៅ​ជា​ទឹក​កាម។ ប្រូស្តាត​មិន​មែន​ជាអ្នក​ផលិត​ ឬ​ជា​ឃ្លាំង​ស្តុក​មេជីវិត​ឈ្មោល​ ស្ពែម៉ាតូហ្សូអ៊ីតទេ។ ទឹក​កាម​ដែល​បុរស​បញ្ចេញ​ម្តងៗ មាន​១០​%​ជា​ទឹក​ប្រូស្តាត ដែល​​មាន​គុណ​ប្រយោជន៍​​ជា​អង់ទីសិបទិក។ បើ​គ្មាន​ប្រូស្តាត​ធ្វើ​ការ​ទេ នោះ​ស្ពែម៉ាតូហ្សូអ៊ីត នឹង​ធ្លាក់​ទៅ​ក្នុង​ទឹក​កាម ហើយ​មិន​អាច​ហែល​​ធ្វើ​ដំណើរ​​តាម​ប្រដាប់​ភេទ​ស្ត្រី​ឆ្ពោះ​ទៅ​កាន់​មាត់​ស្បូន ដើម្បី​បង្ក​កំណើត​ទេ។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា សរីរាង្គ​ដ៏​សំខាន់​ក្នុង​ការ​បន្ត​ពូជ​មួយ​នេះ មាន​​ទីតាំង​មិន​​​ល្អ​សោះ។ ប្រូស្តាត​ស្ថិត​នៅ​ក្រោម​ផ្លោក​នោម មុខ​ទ្វារ​លាមក ប្រមាណ​តែ​៥​ទៅ​៧​ស.ម. និង​រុំ​ព័ទ្ធ​ជុំ​វិញ​ប្រព័ន្ធ​ទ្វារ​បង្ហូរ​ទឹក​នោម ដែល​ជា​បំពង់​បង្ហូរ​​ទឹក​នោម​ពី​ផ្លោកចេញ​មក​ក្រៅ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បុរសដែល​មាន​បញ្ហា​ប្រព័ន្ធ​ទឹក​នោម​តែ​មាន​ពាក់​ព័ន្ធ​នឹង​​ប្រូស្តាត។

​ប្រូស្តាត​លូតលាស់​​ប្តូរ​ផ្លាស់​ទំហំ​ទៅ​តាម​អាយុ ?

ប្រូស្តាត​ជា​សរីរាង្គ​ដែល​លូត​លាស់​ និង​ចាស់​ទ្រុឌទ្រោម​ទៅ​តាម​វ័យ។ កាន់​តែ​ចម្រើន​វ័យ​ ប្រូស្តាត​កាន់​ធំ។ នៅ​អាយុ​២០​ឆ្នាំ យុវបុរស​មាន​ប្រូស្តាត​ទំហំ​ប្រមាណ​តែ​២០​ក្រាម​ប៉ុណ្ណោះ ពោល​គឺ​ប៉ុន​គ្រាប់​កៅឡាក់។ តែ​នៅ​ពេល​បុរស​នោះ​មាន​អាយុ​៦០​ឆ្នាំ ប្រូស្តាត​រីក​ធំ​ប្រមាណ​ដល់​ទៅ ៦០​ ក្រាម ពោល​គឺ​ឡើង​ធំ​ជិត​បី​ដង​ ប៉ុន​ផ្លែ​ល្វា។ នេះ​គឺ​ជា​យន្តការ​និង​ការ​វិវឌ្ឍ​ជា​ធម្មតា​នៃ​សរីរាង្គ​ ហើយ​វា​អាច​ក្លាយ​ជា​រឿង​មិន​ធម្មតា ប្រសិន​បើ​ប្រូស្តាត​នៅ​តូច​ធម្មតា ក្រោយ​អាយុ​៦០​ឆ្នាំ។ ចាប់​ពី​អាយុ​៧០​ឡើង​ទៅ ៧០%​នៃ​បុរស តែង​តែ​មាន​ប្រូស្តាត​ធំ តែ​គ្មាន​រំខាន​ដល់​សុខភាព​ទេ។

ប្រូស្តាត​អាច​​បង្ក​គ្រោះ​ថ្នាក់​អ្វី​​ខ្លះ​ដល់​មនុស្ស​ប្រុស​ជា​ទូទៅ?

articl-321-2

បញ្ហា​ដែល​មនុស្ស​ប្រុស​ជួប​ប្រទះ​ច្រើន​ជាង​គេ គឺ​ការ​ហើមសាច់​​ប្រូស្តាត Adénome នៅ​ពេល​ដែល​វា​រីក​ធំ ទៅ​តាម​អាយុកាល។ ប្រូស្តាត​ជា​ទីស្នាក់ការ ដែល​ប្រជុំ​ច្រើន​ដោយ​ការ​ដុះ​ដុំ ហើយ​ធ្វើ​ឱ្យ​មាន​ Adénome​ តែ​ជា​ញឹកញយ​ដុំ​នោះ​មិន​មែន​ជា​សាច់​កាច​ទេ។ បុរស​មួយ​ភាគ​ប្រាំ តែង​​ជួប​បញ្ហា​នេះ។ ចុះ​ឯណា​ទៅ​ពាក្យ​ថា វា​ជា​ការ​ធម្មតា​ដែល​ប្រូស្តាត​រីក​ធំ​ទៅ​តាម​វ័យ​នោះ ? តាមការ​ពិត ប្រសិន​បើ​ប្រូស្តាត​​រីក​ធំធាត់​​ទៅ​ប៉ែក​ខាង​ក្រៅ នោះប្រូស្តាត​មិន​មែន​ជា​អ្នក​បង្ក​បញ្ហា​មែន។ ផ្ទុយ​ទៅ​វិញ បើ​ការ​រីក​ធំ​ ដុះ​ឆ្ពោះ​ទៅ​ផ្នែក​ខាង​ក្នុង​ នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​រំខាន​ប៉ះពាល់​​ដល់ ដំណើរ​​ហូរ​បញ្ចេញ​ទឹក​នោម និង​ដែល​បង្ក​បង្កើត​ជា​រោគ​សញ្ញា​ផ្សេងៗ​ទៀត។ ក្នុង​ករណី​បែបនេះ​ បុរស​នឹង​ជួប​បញ្ហា​នៅ​ពេល​បត់​ជើង​តូច ទឹក​នោម​បាញ់​​ចេញ​ខ្សោយ ហើយ​ត្រូវ​ងើប​ញយ​ដង​នៅ​ពេល​យប់ ព្រោះ​តែ​ទំហំ​នៃ​ប្រូស្តាត​មាន​ឥទ្ធិពល​ទៅ​លើប្លោក​នោម​។ នេះ​ជា​បញ្ហា​ដែល​មាន​ពាក់​ព័ន្ធ​លើ​បុរស​គ្រប់​រូប​ទាំង​អស់។

"adset":"26","lang":"2","temp":"1"

មហារីក​ប្រូស្តាត

ចំពោះ​មហារីកប្រូស្តាត​ដែល​ជំងឺ​មហារីក​របស់​បុរស​លំដាប់​ទី​មួយ ជា​ករណី​កម្រ​ទេ។ ប៉ុន្តែ​​មាន​ការ​យល់​ច្រលំច្រើន​ជុំ​វិញ​ជំងឺ​មហារីក​ប្រូស្តាត​នេះ។ ទម្រង់​ខ្លះ គឺ​ជា​ភាព​ច្រាស់​ទ្រុឌទ្រោម​នៃ​ប្រូស្តាត និង​ករណី​ស្រាល​ទេ​ គឺ​ប្រៀប​ដូច​សក់​ក្បាល​មនុស្ស​ចាស់​ទៅ​ឡើង​ស្កូវ​យ៉ាង​ដូច្នោះ។ រោគ​សញ្ញា​បែប​នេះ​ពេល​ខ្លះ មិន​ត្រូវ​ការ​ការព្យាបាល​អ្វី​ទេ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ការ​តាមដាន។ ដើម្បី​អាច​កំណត់​​និង​វាយ​តម្លៃ​ ថា​ជាជំងឺ​មហារីក​ប្រូស្តាត​បាន ទាល់​តែ​​មាន​ការ​សង្ស័យ​ គ្រូពេទ្យ​ឯកទេស​លូក​ស្ទាប​តាម​ទ្វារ​លាមក ហើយ ឆ្កឹះ​សាច់​មក​វិភាគ។ ជា​ធម្មតា​ កំរិត​នៃ​ការ​វាស់​វែងតាម​មាត្រដ្ឋាន​Gleason ​ គិត​ពិន្ទុ​ពី​០ ទៅ​១០។ បើ​នៅ​ត្រឹម​៦ វា​មិន​មែន​ជា​តំណាង​គ្រោះ​ថ្នាក់​ទេ​ និង​ក៏​មិន​ទាន់​ត្រូវ​ការ​ការព្យាបាល​ដែរ។ ជា​ទូទៅ​បុរស​ចំណាស់​ដែល​មាន​បញ្ហា​ប្រូស្តាត​ធ្វើ​ទុក ៨០%​មាន​ដល់​កំរិត​៦​នេះ​ឯង។ ក្នុង​ករណី​បែប​នេះ បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ស្វែង​រក​ការ​ព្យាបាល ដែល​តាមការ​ពិត​វា​មិន​ទាន់​ចាំ​បាច់​ផង។ ប៉ុន្តែ​សូម​កុំ​កំណាញ់​នឹង​ធ្វើ​ការ​តាមដាន​សុខភាព និង​ទៅ​វិភាគ​វែក​រក​ជំងឺ​មហារីក​។ សូម​ចង​ចាំ​ថា​មាន​ទម្រង់​នៃ​ជំងឺ​មហារីក​ដែល​មិន​ទាមទារ​ការ​ព្យាបាល តែ​​​ត្រូវ​ការ​ការ​រក្សា​ថែទាំ​អនាម័យ​ជីវិត និង​ការ​រស់​នៅ​ និង​ទម្រង់​ជំងឺ​មហារីក​ដែល​សំងំ​ឈឹង​​គ្មាន​ផ្តល់​រោគ​សញ្ញា ឱ្យ​​​ធ្វេស​ប្រហែស​មួយ​ភ្លែត ជំងឺ​ក៏​វិវត្ត​លឿន​ដល់​ដំណាក់កាល​ខ្លាំង​ ពិបាក​ជួយ​សង្គ្រោះ។

​​មធ្យោបាយ​ការពារ​ និងការ​​ថែទាំ

មធ្យោបាយការពារ​​ការ​ហើម​សាច់​ប្រូស្តាត និង មហារីក​ប្រូស្តាត ​ដ៏​ប្រសើរ​ជាង​គេ​ គឺ​ការ​រក្សាអនាម័យជីវិត និង​​ក្នុង​ការ​រស់​នៅ ដោយ​មាន​របប​អាហារ​ត្រឹម​ត្រូវ។

សូម​ទទួល​ទាន​តិច តែ​ត្រឹម​ត្រូវ​​ល្អ និង​ត្រូវ​ធ្វើ​កីឡា បញ្ចុះ​ទម្ងន់ បើ​អ្នក​មាន​រាង​ធាត់​ជ្រុល​លើស​គីឡូ។

ទទួល​ទាន​ត្រឹមត្រូវ​ ជា​ការ​ទទួល​ទាន​តិច​តែ​ប្រកប​ដោយ​គុណភាព ហើយ​ការ​ទទួល​ទាន​បែប​នេះ ជា​ការ​ការពារ​ទប់​ស្កាត់​គ្រប់​ជំងឺ​មហារីកទាំង​អស់។ ត្រូវ​ប្រុង​ប្រយ័ត្ន​​ក្នុង​ការ​ទទួលទាន​អាហារ​មួយ​ចំនួន ​និង​សូម​កុំ​ភ្លេច​ថា​បរិមាណ​នៃ​ការ​ទទួល​ចំណី​អាហារ​ជា​ថ្នាំពុល។ ក្រុម​គ្រូពេទ្យ​ឯកទេស​សូម​ណែនាំ​ឱ្យ​លោក​អ្នក កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​មាន​សារធាតុ​ខ្លាញ់​មិន​ឆ្អែត និង​បង្កើន​ការ​បរិភោគ​អាហារ​មាន​សារធាតុ​អង់ទីអ៊ុកស៊ីដង់​ច្រើន។ និយាយ​ឱ្យ​ចំ គឺ​ត្រូវបន្ថយ​បរិមាណ​ (មិនមែន​ឈប់​) ការ​ទទួល​ទាន​សាច់​គោ សាច់​ជ្រូក សាច់​ខ្លាញ់ ផលិតផល​ជាតិ​ទឹក​ដោះគោ ហើយ​បង្កើន​ការ​បរិភោគ​បន្លែ ផ្លែឈើ​គ្រប់​មុខ ជាពិសេស​ប៉េងបោះ ពពួក​បន្លៃ​ស្ពៃ (ស្ពៃក្តោប ស្ពៃក្រញាញ់​ខៀវ បូកគោ ផ្កាស្ពៃ...) ឆៃថាវ និង​ត្រី។

ដោយ​ឡែក អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ មាន​ចំណង​រវាង​ភាព​ស្រណុក​ស្រួលរបស់​មនុស្ស​ប្រុស​​និង​បញ្ហា​ប្រូស្តាត។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​នៅ​ស្ងៀម​អង្គុយ​មើល​តែ​ទូរទស្សន៍​​ ជាង​១០​ម៉ោង​ក្នុង​មួយសប្តាហ៍ បុរស​នោះ​នឹង​មាន​គ្រោះ​ជួប​ការ​វះកាត់​ប្រូស្តាត​២០%​បន្ថែម។ ផ្ទុយ​ទៅ​វិញ បើ​អស់​លោក​ប្រឹង​បញ្ចេញ​កម្លាំង​កាយ ដើរ​ឱ្យ​បាន​ពីរ​ទៅ​បី​ម៉ោង​ក្នុង​មួយ​សប្តាហ៍ នោះ​អ្នក​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​២៥%។

"adset":"1","lang":"2","temp":"1"

ផ្លូវ​​ភេទនិង​​សុខភាព​ប្រូស្តាត

articl-321-3

គេ​ជឿ​ថា​បុរស​ចំណាស់​មាន​បញ្ហា​ផ្លូវភេទ​អាច​បណ្តាលមក​ពី​​ប្រូស្តាតខ្សោយ ផ្ទុយ​ទៅ​វិញ មាន​ការ​សិក្សា​កាន់​តែ​ច្រើន​ឡើងៗ​បាន​បង្ហាញ​ថា ការ​បញ្ចេញ​ទឹក​កាមបុរស​យ៉ាងហោច​​២០​ដង​ក្នុង​មួយ​ខែ បាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ប្រូស្តាត​មាន​សុខភាព​ល្អ។ ជា​ការ​សិក្សា​ដែល​គេ​មិន​អាច​បង្ហាញ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​បាន​នៅ​ឡើយ​ទេ​ និង​ដោយ​ស​ខ្មៅ​បាន​ទេ ប៉ុន្តែ​សេចក្តី​ពន្យល់​បំភ្លឺ​មាន​លក្ខណៈ​ស្រប​តាម​យន្តការ​ជីវសាស្ត្រ​។ នៅ​ក្នុង​ទឹក​កាម​បុរស ដែល​ប្រូស្តាត​មាន​ទំនួល​ខុស​ត្រូវ​មួយ​ភាគ​ដែរ មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា Putrescines។ សារធាតុ​នេះ ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺ​មហារីក។ ដូច្នេះ​ការ​បញ្ចេញ​ទឹក​កាម​​ញឹក​ញយ គឺ​ប្រៀប​បាន​នឹង​ការ​បញ្ចេញ​ជាតិ​ពុល​ចេញ​ពី​ខ្លួន។

​ជីវិត​ផ្លូវ​ភេទ​ជា​ចំណែក​មួយ​នៃ​ច្បាប់​ធម្មជាតិ​របស់​មនុស្ស​សត្វទូទៅ​ តែ​​បើ​ជីវិត​នេះ​បាន​​រីក​រាយ​ ​វា​ជា​ចំណែក​មួយ​ជួយ​ធ្វើ​ឱ្យ​ប្រូស្តាត​​មាន​សុខភាព​ល្អ។ គ្រាន់​តែ​ថា​អ្នក​ជំនាញ​និង​វិទ្យាសាស្ត្រ​សុខាភិបាល​មិន​អាច​កំណត់​​និង​បញ្ជាក់​ប្រាប់​អស់​លោក​ថា​ត្រូវ​ប្រព្រឹត្ត​​ប៉ុន្មាន​ដង​ ក្នុង​មួយ​ថ្ងៃ​ ក្នុង​មួយ​ខែ ជា​លក្ខណៈ​វិទ្យាសសាស្ត្រ​បាន​ទេ៕

អត្ថបទទាក់ទង

អត្ថបទថ្មីៗ 0

    អត្ថបទពេញនិយម 2


      Settings & privacy
      បញ្ចីនៃការជូនដំណឹង
      ប័ណ្ណបញ្ចុះតម្លៃបុណ្យអុំទូក
      ទទួលកូដបញ្ចុះតម្លៃ 12% ឥឡូវ!
      ចុះឈ្មោះដើម្បីទទួល $5
      បង្កើតគណនី និងបញ្ចាក់អ៊ីម៉ែលដើម្បីបានទឹកប្រាក់ $5 ក្នុងគណនី
      ភ្ជាប់សេវា និងសន្សំ
      ចុះឈ្មោះភ្ជាប់ការជូនដំណឹង ទទួលបាន ដំណឹងបញ្ចុះតម្លៃថ្មីៗ ក្នុងអ៊ីម៉ែល
      ប័ណ្ណបញ្ចុះតម្លៃ
      ទទួលកូដបញ្ចុះតម្លៃ 10% ឥឡូវ!
      បញ្ចីទំនិញស្រង់ទុក